
ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan អញ្ជើញទៅទស្សនាស្ថាប័នសារព័ត៌មានមួយចំនួន
សារព័ត៌មានត្រូវបំផុសស្មារតីសាមគ្គីប្រមូលផ្តុំប្រជាជន និងរួមចំណែកចូលក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ នេះជាការអះអាងរបស់ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhanនៅពេលលោកអញ្ជើញទៅទស្សនា ស្ថាប័នសារព័ត៌មានមួយចំនួននាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ក្នុងឱកាសរំលឹកខួបលើកទី៩១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។ នៅទីនេះ លោក Nguyen Thien Nhan បានវាយតម្លៃខ្ពស់ចំពោះស្នាដៃ របស់ស្ថាប័នសារព័ត៌មានក្នុងការផ្សព្វផ្សាយ នូវគោលមាគ៌ា គោលនយោបាយរបស់បក្សនិងរដ្ឋ រួមចំណែកចូលក្នុងការកំណត់ទិសដៅ បង្កើតការស្រុះចិត្តគំនិតនិងសាមគ្គីភាពក្នុងប្រជាជន។ លោកNguyen Thien Nhan បានស្នើឲ្យស្ថាប័នសារព័ត៌មាននានា ត្រូវផ្លាស់ប្តូរខ្លឹមសារ រូបភាពនិងបង្កើត ឡើងនាទីផ្សព្វផ្សាយជាភាសាបរទេស សំដៅបំផុសស្ថារតីសាមគ្គី ប្រមូលផ្តុំប្រជាជននិងរួមចំណែកចូលក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម