ព័ត៌មាន

សារព័ត៌មានកូរ៉េខាងជើងផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូលរវាងអាមេរិកនិង ស.ប.ប កូរ៉េលើកទី២


ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un និងប្រធានាធិបតីអាមេរិក លោក Donald Trump
 

 នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ទីភ្នាក់ងារសារព័ត៌មានកណ្តាល ស.ប.ប កូរ៉េ (KCNA) បាន​ចុះផ្សាយ​ព័ត៌មាន​អំពីការ​ចេញ​​ដំណើរទៅ​កាន់ទីក្រុងហាណូយ ដោយរ​ថភ្លើងរបស់ថ្នាក់ដឹក​នាំកូរ៉េខាងជើងលោក​ Kim Jong-un ដើម្បី​ចូល​រួមកិច្ចប្រជុំកំពូលលើក​ទី ២ ជាមួយ​ប្រធានាធិបតីអាមេរិក ​លោក​ Donald Trump។

យោង​តាមនោះ រថភ្លើងដែលដឹកលោក Kim Jong-un បានចាកចេញពីស្ថានីយ៍ព្យុងយ៉ាងនៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ​។ អមដំណើរជាមួយថ្នាក់​ដឹកនាំកូរ៉េខាងជើង លោ​ក Kim Jong-un ក្នុងដំណើរទស្សន​កិច្ច​នេះ មានវត្តមាន​របស់​មន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត​ផងដែរ​។ យោងតាមទីភ្នាក់ងា​រសារព័ត៌ KCNA លោក  Kim Jong-u​n នឹងទៅបំពេញ​ទស្សនកិច្ចមិត្តភាពជា​ផ្លូវការ នៅប្រទេសវៀតណាមតាមកា​រអញ្ជើញ​របស់ អគ្គលេខា​បក្ស​ប្រធាន​រដ្ឋវៀតណាម លោក​ Nguyen Phu Trong។ នេះគឺជាលើក​ដំបូង​បង្អស់ ដែលសារព័ត៌​មាន​កូរ៉េខាង​ជើងបាន​ផ្សាយព័ត៌មានអំពីកិច្ចប្រជុំ​កំពូលរវាងអាមេរិក និ​ងកូរ៉េខាងជើងលើកទី២​ផងដែរ​៕

 

 តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top