ព័ត៌មាន

សារព័ត៌មានកម្ពុជាផ្តល់ព័ត៌មានអំពីការផ្លាស់ប្តូរថ្មីក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរដែលកំពុងរស់នៅវៀតណាម

យោងតាម AKP, បក្សនិងរដ្ឋវៀតណាមបានចេញគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចខ្មែរនៅតាមខេត្ត ក្រុងភាគខាងត្បូង។
  គ្រួសារបងស្រី Son Thi Ut នៅភូមិ Thanh Tri B ឃុំ Da Loc ស្រុក Chau Thanh ខេត្ត Tra Vinh បានរួចផុតពីភាពក្រីក្រ ដោយសារកម្ចីអនុគ្រោះរបស់រដ្ឋាភិបាលជួយសាងសង់ផ្ទះ និងផ្គត់ផ្គង់ជីវភាពរស់នៅ (រូបថត៖ Thanh Hoa/TTXVN)  

កាលពីថ្ងៃទី៣ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មានកម្ពុជាល្បីៗជាច្រើនដូចជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កោះសន្តិភាព (Koh Santepheap) មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល (DAP-News)... បានចុះផ្សាយអត្ថបទជាច្រើន រួមមានរូបភាពណែនាំអំពីការផ្លាស់ប្តូរថ្មីទាំងខាងសម្ភារៈ និងជីវិតខាងវិញ្ញាណ ក៏ដូចជាសកម្មភាពថែរក្សានិងលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរនៅវៀតណាម។

យោងតាម AKP, បក្សនិងរដ្ឋវៀតណាមបានចេញគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជន ជាតិភាគតិចខ្មែរនៅតាមខេត្ត ក្រុងភាគខាងត្បូង។ តាមរយៈនោះ ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ជនរួមជាតិខ្មែរត្រូវបានកែលម្អដោយឥតឈប់ឈរ ដោយមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ជាច្រើន។ សេដ្ឋកិច្ចនៃតំបន់ជនជាតិខ្មែរ មានការអភិវឌ្ឍ ជីវភាពទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលំអរជាបណ្តើរៗ និងកាន់តែប្រសើរឡើង។

កាសែត DAP-News បានវាយតម្លៃថា ជាមួយនឹងគោលនយោបាយបង្រួបបង្រួមសាសនា និងក្រុមជនជាតិភាគតិចរបស់បក្សនិងរដ្ឋវៀតណាម ក្នុងរយៈពេលកន្លងមក ព្រះពុទ្ធសាសនាថេរវាទខ្មែរបានបោះជំហានអភិវឌ្ឍន៍យ៉ាងខ្ជាប់ខ្ជួនក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតជំនឿទុកចិត្តរបស់ព្រះសង្ឃ ឧបសក ឧបាសិការ ចំពោះបក្ស និងរដ្ឋ។ បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនាថេរវាទកំពុងត្រូវបានអាជ្ញាធរមូលដ្ឋានក្នុងប្រទេសវៀតណាមបង្ករលក្ខណៈងាយស្រួល ក្នុងការអភិវឌ្ឍន៍គំរូអប់រំវត្ត បើកសាលាបង្រៀនភាសាបាលីបឋម មធ្យមសិក្សាបាលីនៅតាមមូលដ្ឋាន និងកម្រិតខ្ពស់នៅទីក្រុងហូជីមិញ ដោយបង្កើតប្រព័ន្ធអប់រំព្រះពុទ្ធសាសនាល្អគួរឲ្យកត់សម្គាល់។

សារព័ត៌មានអនឡាញដែលចុះផ្សាយអត្ថបទពាក់ព័ន្ធទាំងអស់បានដកស្រង់ សំដីរបស់លោក Lam Van Man សមាជិកគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លេខាគណៈកម្មាធិការបក្សខេត្ត Soc Trang បានចែករំលែកថា៖ “គោលនយោបាយអភិរក្ស លើកតម្កើងអត្តសញ្ញាណវប្បធម៌របស់បក្ស និងរដ្ឋឱ្យកាន់តែមានភាពសម្បូរបែប និងទូលំទូលាយ បំពេញតម្រូវការរបស់កម្មាភិបាល ព្រះសង្ឃ និងជនរួមជាតិខ្មែរនៅភាគខាងត្បូង។ ដោយមានការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋវៀតណាម សាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់ប្រជាជនខ្មែរ ត្រូវរំពឹងថា នឹងនាំមកនូវការអភិវឌ្ឍលេចធ្លោថែមទៀតនាពេលខាងមុខជាពុំខាន”៕


top