ព័ត៌មាន

សារទូរលេខអំណរសាទរបុណ្យជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតចិន

ក្នុងឱកាសរំលឹកខួបលើកទី៦៨នៃទិវាបុណ្យជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតចិន ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញផ្ញើសារទូរលេខអំណរសាទរដល់អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្ត្រីលោក Li Keqiang និង លោក Zhang Jiang ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនផងដែរ។

ក្នុងសារទូរលេខនេះ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមបានជូនពរនូវសមិទ្ធិដែលប្រជាជនចិនទទួលបានក្នុង​រយៈ​ពេល ៦៨ ឆ្នាំកន្លងទៅ និងជូនពរមហាសន្និបាត បក្សលើកទី ១៩ បក្សកុម្មុយនិស្តចិនទទួលបានជោគជ័យដ៏ល្អរួមទាំងសម្តែងក្តីជឿជាក់ថាក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំមជ្ឈឹមបក្សកុម្មុយនិស្តចិនដឹកនាដោយ លោកអគ្គលេខាបក្សនិងប្រធានរដ្ឋចិន Xi Jinping នោះ ប្រជាជនចិននឹងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅកសាងរដ្ឋទំនើប សង្គមនិយម ប្រជាធិបតេយ្យនិងសម្បូរធូធារ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមបានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមគោរពជានិច្ចលើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយចិន នាំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរមានការអភិវឌ្ឍន៍ស្ថិរភាព រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពនិងភាព រុងរឿងក្នុងតំបន់ក៏ដូចជាលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



top