ព័ត៌មាន

សារទូរលេខអបអរសាទររបស់ឡាវនិងកម្ពុជាក្នុងឱកាសរំលឹកខួបលើកទី ៩២ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី៩២ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២) គណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ និងគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា បាន ផ្ញើរសារទូរលេខអបអរសាទរចំពោះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម។

សារទូរលេខអបអរសាទររបស់គណៈកម្មាធិការមជ្ឈិមបក្សប្រជាជន បដិវត្តន៍ឡាវបានសរសេរយ៉ាងដូច្នេះថា៖ បក្សប្រជាជនបដិវត្តន៍ឡាវនិងប្រជាជន បណ្ដាជនជាតិឡាវសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធិផលនិងជ័យជំនះដ៏ ធំធេង លើគ្រប់ជ្រុងជ្រោយ ដែលបក្សកុម្មុយនិស្តវៀតណាមនិងប្រជាជនវៀតណាម សម្រេចបាន ក្នុងអំឡុងពេល៩២ឆ្នាំកន្លងមកនេះ ព្រមទាំងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនវៀតណាមបងប្អូន បន្តសម្រេចបានសមិទ្ធិផលថ្មី ដ៏ធំធេង ជាច្រើនទៀត អនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហា សន្និបាតបក្សលើកទី១៣។ បក្ស រដ្ឋ និងប្រជាជនបណ្ដាជនជាតិឡាវនឹងធ្វើអស់ពី កម្លាំងកាយចិត្តដើម្បីរក្សា ការពារ ពូនជ្រុំទំនាក់ទំនងឡាវ-វៀតណាម ឱ្យកាន់តែប្រកប ដោយផ្លែផ្កា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោកផងដែរ។

សារទូរលេខអបអរសាទររបស់គណៈកម្មាធិការកណ្ដាលនៃគណៈបក្សប្រជាជន កម្ពុជា សរសេរថា៖ គណបក្សប្រជាជនកម្ពុជា សូមអបអរសាទរយ៉ាងកក់ក្តៅ ហើយ វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេច នាពេលកន្លងមក ហើយមានក្ដីសប្បាយរីករាយយ៉ាងក្រៃលែងព្រោះទំនាក់ទំនងមិត្ត ភាព សាមគ្គីភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាមដែលកំពុងមានការរីក ចម្រើនដោយឥតឈប់ឈរព្រមទាំងបញ្ជាក់នូវការប្តេជ្ញាចិត្តបន្តនាំទំនាក់ទំនងរវាង កម្ពុជា-វៀតណាមឱ្យកាន់តែរីកចម្រើន តាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែង” ផងដែរ។ គណបក្ស ប្រជាជនកម្ពុជាជឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយ និស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មី ដ៏ធំធេងជាច្រើនទៀត អនុវត្តន៍ប្រកបដោយ ជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្ស ឆាប់សម្រេចគោលដៅ "ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូល ខ្ពស់នៅឆ្នាំ២០៤៥"៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top