ព័ត៌មាន

សារទូរលេខអបអរសាទរទិវាបុណ្យជាតិប្រទេសអូស្ត្រាលី

 ក្នុងឱកាសរំលឹកខួបលើកទី២៣១ទិវាបុណ្យជាតិប្រទេសអូស្ត្រាលី (ថ្ងៃទី២៦ ខែមករា ឆ្នាំ១៧៨៨ - ថ្ងៃទី២៦ ខែ​មករា​ ឆ្នាំ២០១៩) អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong បាន​អញ្ជើញ​ផ្ញើរ​សារ​ទូរ​លេខ​អបអរសាទរ​ ចំពោះអគ្គទេសាភិ​បាលអូស្ត្រាលីលោក Pet​er Cosgrove។
 ​
​នាយក​រដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាម​លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោក​ស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញផ្ញើរសារ​ទូរលេខអបអរសាទរ​ចំពោះ នាយករដ្ឋមន្រ្តីអូស្ត្រាលីលោ​ក Scott Morrison ប្រធាន​ព្រឹទ្ធសភា​លោក Scott Ryan និងប្រធានសភាលោក ​Tony Smith ដែរ។ ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តីការ ​បរទេស​វៀត​ណាម លោក Pham Binh Minh ក៏បានអញ្ជើញផ្ញើរសារ​ទូរ​លេខ អបអរសាទរ​ចំពោះរដ្ឋ​មន្រ្តីការ​បរទេស​អូស្ត្រាលីលោក​ស្រី Marise Payne ផង​ដែរ។​
 
ក្នុងសារទូរលេខអបអរសាទរ​ទាំងនោះ ថ្នាក់ដឹកនាំវៀតណាមបា​នវាយតម្លៃ ខ្ពស់ចំពោះការ​រួមវិភាគ​ទានកាន់​តែសកម្ម​ពីមួយថ្ងៃទៅមួយថ្ងៃរបស់អូស្ត្រាលី​ចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភ​ពលោកទាំងមូ​ល ព្រម​ទាំង​អះអាង​ថា នឹង​បន្ត សហប្រតិបតិ្តការយ៉ាងស្អិតរមួតដើម្បីរួ​មគ្នាពង្រឹងនិងព​ង្រីកទំនាក់​ទំនង​ភាពជា ដៃ​គូ​យុទ្ធសាស្ត្រ​រវាង​វៀតណាមនិងអូស្ត្រាលីអោយកា​ន់តែស៊ី​ជំរៅថែម​ទៀតផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top