ព័ត៌មាន

សារទូរលេខអបអរសាទរខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម


 រូបថតៈ  dangcongsan.vn
 

ក្នុងឱកាសអបអរសាទរខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម គណៈកម្មាធិការ​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្តឡាវ​; គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន; គណៈកម្មាធិការ​កណ្តាល​នៃគណប​ក្សប្រ​ជាជន​កម្ពុជា ​បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម;  លេខាទី ១​ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា លោក Raul Castro និងប្រធានគណបក្ស​ពលករ​កូរ៉េខាង​ជើង​ លោក Kim Jong-un បានផ្ញើសារទូរ​លេខអបអរសាទរ​ជូន​ចំពោះ​អគ្គលេខា​នៃគណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនិស្ត​វៀតណាម ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។

*សារទូរលេខអបអរសាទ​ររបស់ គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ​ មានខ្លឹមសារដូចតទៅ៖ បក្ស​ប្រជាជន​បដិវត្តឡាវនិងប្រជាជនបណ្តាជនជាតិឡាវជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកប​ដោយគតិ​បណ្ឌិត​ និងត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម ដោយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong​ ជាប្រមុខដឹកនាំនោះ ប្រជាជនវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ និងកាន់​តែច្រើនថែម​ទៀត ក្នុ​ងការអនុវត្តប្រកបដោយជោគជ័យនូវ​សេចក្តីសម្រេចចិត្ត នៃម​ហាសន្និបាតលើកទី ១២ របស់​បក្ស​កុម្មុយ​​និស្ត​វៀតណាម ដើម្បីគោលដៅ ប្រជា ជនក្លាយជាអ្នកមាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ ​យុត្តិធម៌​និងអារិយ្យធម៌ សំដៅឆ្ពោះទៅមហាសន្និបាតលើកទី​ ១៣ របស់បក្ស។ បក្ស រដ្ឋ​និង​ប្រជាជន​នៃបណ្តាជនជាតិឡាវប្តេជ្ញាថា នឹងប្រឹងប្រែង​អស់ពីសមត្ថភាព ដើម្បីការពារ​និង​ជំរុញទំនាក់​ទំនងដូច​ដែលបា​ន​ពោល​ខាងលើអោយទទួលបានផ្លែផ្កាកាន់តែច្រើនឡើង ដើម្បីផលប្រយោជន៍​របស់ប្រជា​ជននៃ​ប្រទេសទាំង​ពីរ​ ដើម្បី​សន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ ក៏ដូ​ចជាការ​អភិវឌ្ឍ​នៅក្នុង​តំបន់និង​នៅលើ​ពិភពលោក​។
 ​
*សារ​ទូរលេខអបអរសាទររបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិនបានសង្កត់ធ្ងន់ថា៖ បក្ស​កុម្មុយ​និស្ត​ចិន​ មុនក៏ដូចជាក្រោយ តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះ​ការអភិវឌ្ឍ​ទំនាក់​ទំនង​មិត្តភាព​និងកិច្ច​សហប្រតិ​បត្តិការ​ជាមួយបក្សកុម្មុយ និស្តវៀតណាម ដោយត្រៀមខ្លួនជាស្រេចចូលរួមជា​មួយ​បក្ស​កុម្មុយ​និស្ត​វៀតណាម​ក្នុងការ​បង្កើន​ការផ្លាស់ប្តូរយុទ្ធសាស្ត្រ បង្កើនការជឿទុកចិត្តខាងនយោបាយអោយកាន់តែស៊ីជម្រៅ រៀនសូត្រពីគ្នាទៅវិញទៅ​មក ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកក្នុង ដំណើរការនៃការរុករកមាគ៌ាសង្គមនិយម ដើម្បីដឹកនាំទំនាក់ទំនង​ចិន - វៀតណាមអោយមានការអភិវឌ្ឍប្រកបដោយតម្លាភាពនិងស្ថេរភាព រួមទាំងជំរុញបុព្វ​​ហេតុសង្គមនិយមអោយអភិវឌ្ឍន៍ដោយឥតឈប់ឈរ ដើម្បីចូលរួមចំណែកក្នុង​ការជំរុញបុព្វហេតុ​អភិវឌ្ឍន៍នៃមនុស្សជាតិ។
 
*សារទូរលេខ​អបអរសាទររបស់គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាមានខ្លឹមសារថាៈ គណ​បក្ស​​​ប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ ចំពោះសាមគ្គីភាព មិត្ត ភាពនិងកិច្ច​សហប្រតិបត្តិការគ្រប់​ជ្រុងជ្រោយ​រវាងបក្ស​ទាំងពីរ រដ្ឋទាំងពីរនិងប្រជា ជននៃប្រទេសទាំងពីរ កម្ពុជា - វៀតណាម ដែល​អភិវឌ្ឍដោយ​ឥតឈប់​ឈរនិង​ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងកម្ពុជា - វៀតណាម​ដើម្បី​អភិវឌ្ឍឱ្យកាន់​តែមាននិរន្តរភាព​ក្រោម​បាវចនា​ “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុង​ជ្រោយនិង​និរន្តរភាព​យូរអង្វែង​”។
 
*ក្នុងសារ​ទូរលេខអបអរសាទរជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong, លេខាទី ​១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបាលោក Raul Castro បានសរសេរថា៖ យើងសូម​បញ្ជាក់សាជាថ្មី​នូវការប្តេជ្ញាចិត្តរបស់អគ្គមេបញ្ជាការបដិវត្តគុយបាលោក Fidel Castro Ruz អំពីភាព​ជាបង​ប្អូន​មុនក៏ដូចជាក្រោយជាមួយបក្សកុម្មុយនីស្ត ជាមួយសាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ដែល​ជាអ្នក​ស្នងម​រតក​កេរ្តិ៍ឈ្មោះដ៏រុងរឿងរបស់លោកប្រធានហូជីមិញ។ នៅឆ្នាំ ២០២០ យើងនឹងប្រារព្ធខួបលើកទី ៦០ នៃការ​បង្កើត​ទំនាក់​ទំនងការទូតរវាងប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះ ជានិមិត្តរូបនៃមិត្តភាពដ៏ជ្រាលជ្រៅ ជាគំរូនៃការ​បង្រួប​បង្រួម នៅចំពោះមុខឧបសគ្គដែលពិភពលោកកំពុងប្រឈមដូចសព្វថ្ងៃ។
 
*នៅក្នុងសារទូលេខ​ជូនចំពោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានគណៈបក្ស​ពលករកូរ៉េខាងត្បូង លោក Kim Jong-un បានសរសេរថា៖ យើងពិតជា​រីករាយ​ចំពោះ​សមិទ្ធ​ផល​ដ៏អស្ចា​រ្យដែលបក្សកុម្មុយនិស្តវៀត ណាមបាននិងកំពុង​សម្រេច​បានក្នុង​បុព្វហេតុ​កសាង​សង្គមនិយម​រុងរឿង​និង​អរិយ្យធម៌ ស្របតាមបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ - ស្ថាបនិកបក្ស។ ខ្ញុំជឿជាក់ថា ចំណងមិត្តភាព​និងកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងបក្ស​ទាំងពីរនឹងត្រូវ​បាន​ពង្រឹង​និង​អភិវឌ្ឍន៍​ដោយឥត​ឈប់​ឈរក្នុងការតស៊ូរួមគ្នា ដើម្បីការពារ រក្សានិងបំពេញបុ​ព្វហេតុសង្គមនិយម៕

 

តា​ម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top