មិត្តភក្តិជាមួយនឹងវៀតណាម

សាយហ្គន​ពន្លឺ​ពណ៌​តាមរយៈកញ្ចក់រូបថត Jet Huynh

សព្វ​ថ្ងៃ ​បច្ចេកសព្ទ​ “​លក់​រូប stock” ពេញ​និយាយ​ដល់​ការដោះដូរ​លក់ទិញ​តាម​រយៈ​ធនាគារ​រូប​អន​ឡាយ​ កាន់តែ​ជិត​ដិត​ពេញ​និយម​ ជា​ពិសេស​ សហគមន៍​​អ្នក​ថតរូប​វ័យ​ក្មេង​។ “ធ្វើ​លេង​តែ​ស៊ី​ពិត​” ដំបូង​​គ្រាន់តែ​ផ្ញើ​រូប​លេង​កម្សាន្ត​ បន្ទាប់​មក​ក៏​មាន​ប្រាក់​ចំណូល​​ ហើយ​សន្សឹម​ៗ​ទៅ​ជា​ពាក់​កណ្តាល​​ជំនាញ​​​​ពេលណាក៏​មិនដឹង​ នរណាដែល​ធ្លាប់​​​សហការ​នឹង​ Getty Images ប្រហែលជាមិន​​ប្លែកអ្វី​ចំពោះ​​អ្នក​និពន្ធ​រូបថត Jet ​Huynh ជាមួយ​ gallery មួយ សម្បូរ​បែប​ រូប​ថតជាង​៥.៤០០​សន្លឹក​។​

 ឈ្មោះ​ពិត ហ្វិញ​ធូ (Huynh Thu) ​មិត្ត​ភក្តិ​តែង​ហៅ​ជិតស្និទ្ធ​ថា​ Jet កើត​ឆ្នាំ​១៩៧៦ នៅ​ចើឡើន (Cho Lon) បញ្ចប់​ការសិក្សា​ខាង​ព័ត៌មាន​​វិទ្យា​ អំឡុង​ពេញ​​ធ្វើការ​​ខាង​រចនា​ក្រា​ហ្វិក បាន​ជំរុញ​​​ចំណូល​ចិត្ត​ថតរូប​របស់​ Jet។ បន្ទាប់ពី​បង្វែ​រ​​មក​អាជីវកម្ម​គ្រឿង​បន្លាស់កុំ​ព្យូទ័រ​ និង គ្រឿងបន្លាស់​ទូរសព្ទ។​​ ឆ្នាំ​២០០៨ Jet ចាប់​ផ្តើម​​ប្រឡោក​ក្នុង​​ផ្លូវ​ថតរូប​ជាមួយនឹង​ម៉ាស៊ីនថត​ Canon DSLR ​ ហើយ​ថតគ្រប់​​យ៉ាង​ដែលជួប​​ប្រទះ​នឹង​ភ្នែក​ ពេល​បច្ចេកទេស​​សន្សឹម​​ស្ទាត់​ជំនាញ​ Jet បង្វែរ​​មករក​ថត​​ឆាយា​លក្ខ​ណ៍​ និង ជីវភាព​​ប្រចាំ​ថ្ងៃ​។​

មាន​កំណើត​និង​ធំពេញ​វ័យ​នៅ​ខណ្ឌ​៦ ដឹង​​ស្ទាត់​គ្រប់​ច្រក​ល្ហក់​ ប៉ុន្តែ​ពេល​កាន់​ម៉ាស៊ីន​ថត Jet ទើប​ពិត​ប្រាកដ​​ស្វែង​យល់​បាន​ទីកន្លែង​ដែល​ធ្លាប់​នៅតាំងពី​តូច​។ ខណ្ឌ៥​មួយ​ ប្រកប​ទៅ​ដោយ​​​ពណ៌​គំរូ​ និង ​លក្ខណៈ​វប្បធម៌​ពិសេស​ បាន​បង្ហាញ​តាម​រយៈ​​ស៊ុម​រូប​ផ្ចិត​ផ្ចង់​ ប្រណីត​។​



 កុមារ​​កំពុង​ប្រលែង​គ្នា​ ក្រោម​ពន្លឺ​ព្រះអាទិត្យ​ជិត​អស្តង្គត​​ នៅ​ក្បែរ​​ប្រជុំអគារ​ ផាម​ ថេ​ហៀន​ (Pham The Hien) ខណ្ឌ៨។


 ទីប្រជុំ​ជន​សង្កាត់​ទី​៦ ខណ្ឌ៥។​


 ពន្លឺ​ព្រះអាទិត្យ​ជិត​អស្តង្គ​ត​តណ្តប់​លើ​​​ប្រជុំ​អគារ​ នៅ​ផ្លូ​វ​សយ ​គី​ឡឹម​ (Soai Kinh Lam) ចើ​ឡើន​ (Cho Lon) ខណ្ឌ៥​។


 អ្នក​លក់​មួក​​នៅ​ខណ្ឌ​៩។


 ភ្លើ​ងពណ៌​ប្រជុំ​អគារ​​នៅ​សាយ​ហ្គន​។​


ពេលវេលាដ៏មមាញឹក​នៅ​សាយ​ហ្គន​។


 ហាង​លក់​មួក​ការពារ​។


 ពណ៌​ពេល​វេលា​ នៃ​មណ្ឌល​ប្រជុំ​អគារ​​ចាស់មួ​យ​ ​នៅ​សាយហ្គន​។​


 រលក​ជីវិត​នៅ​មណ្ឌល​ប្រជុំអគារ​ចាស់​មួយ​ក្នុង​ក្រុង​​សាយ​ហ្គន​។​


 ហាង​លក់​សម្ភារ​សាងសង។


 វត្ត​លោក​យា​យ​ ធៀន​ហូវ​ (Thien Hau) ​នៅ​ខណ្ឌ១។​


 អម្រែក​​លក់តាម​ថ្នល់​នៅ​សាយ​ហ្គន​។​


 រសៀល​ ក្បែរ​ព្រែក​សាយ​ហ្គន​។​


 ថ្ងៃ​ទឹក​ជោរ​​នៅ​ខណ្ឌ៤ ក្រោម​ស្ពាន​ Calmet។


 បរិយាកាស​​កុមារ​វ័យ​នៅ​សាយ​ហ្គន​។​


 មុខ​មតេយ្យ​សាលា​នៅ​​ខណ្ឌ១​១ ជិត​សួន​ឧទ្យានដឹម​សែន​ (Dam Sen)​។​


 ប្អូន​ស្រី​ជនជាតិ​ នៅ​ខេត្ត​តីនិញ​​ (Tay Ninh) ​រស់នៅ​សាយ​ហ្គន​។​


 ជណ្តើរ​នៃ​​មណ្ឌល​ប្រជុំ​អគារ​ចាស់​មួយ​ នៅ​សាយហ្គន​។​
 

 មិន​ចូលរួម​ប្រឡង​ជា​ប្រចាំ​ ប៉ុន្តែ​បើ​ផ្ញើទៅ​គឺ ​ដំណើម​បាន​រង្វាន់​ស្ទើរទាំង​អស់​​ រូបថត​របស់​ Jet តែងប្រជុំ​កត្តា​កាលៈ​ទេសៈ​ - ច្នៃប្រឌិត -​ សារលិខិត​ ផ្តើម​​រង្វាន់​ Olympus Global Open Photo Contest ២០១៥ រហូតដល់​រង្វាន់​ Sony World Photography Awards ២០១៨ សុទ្ធតែ​ជា​ពិធី​ប្រឡង​កម្រិត​អន្តរជាតិ​ តែមាន​​​អ្នក​និពន្ធ​រូបថត​​​វៀតណាម​យ៉ាង​តិច​​ ទទួល​បាន​ជោគជ័យ​។​

មិនទទួល​ជា​អ្នក​ថតរូប​ជំនាញ​​ ប៉ុន្តែ​ចរិយា​សម្បត្តិ​ និង ផ្នត់​ការ​ងារ​របស់​ Jet បែរជា​បង្ហាញ​ពីប្រការ​ទាំង​នោះ - ចំណូល​ចិត្ត​ សុភាព​រាបសារ​ និង តែង​ត្រៀម​ចែក​រំលែក​ជូន​មនុស្ស​គ្រប់​គ្នា​៕​

 

អនុវត្ត​ន៍៖ លី​ហ្វាង​ឡុង​
 



top