ព័ត៌មាន

សាមគ្គីភាព វិន័យ; ឬទ្ធានុភាព បត់បែន; សកម្ម ច្នៃប្រឌិត; ទាន់ពេលវេលា និងមានប្រសិទ្ធភាព៖ ប្តេជ្ញាចិត្តខ្ពស់បំផុតដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៣

នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រី ប្រធានការិយាល័យរដ្ឋាភិបាល លោក Tran Van Son ទីស្នាក់ការរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល ដើម្បីផ្តល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ចក្នុងខែធ្នូ ឆ្នាំ២០២២ ក៏ដូចជាផ្តល់ព័ត៌មានអំពី សន្និសីទថ្នាក់ជាតិតាមអ៊ីនធឺណិត របស់រដ្ឋាភិបាលជាមួយមូលដ្ឋាន។
  សន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល ក្នុងខែធ្នូ ឆ្នាំ២០២២។(រូបថត៖ VGP/Nhật Bắc)  

សន្និសីទសារព័ត៌មានបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសន្និសីទជាតិតាមអ៊ីនធឺណិតរបស់រដ្ឋាភិបាលជាមួយមូលដ្ឋាន និងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែធ្នូ ឆ្នាំ ២០២២ នៅថ្ងៃដដែល។

នៅឯសន្និសិទរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការរដ្ឋាភិបាល លោក Tran Van Son បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលនឹងផ្តោតការយកចិត្តទុកដាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាន ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងប្តេជ្ញាអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ ២០២៣ ជាមួយនឹងពាក្យស្លោក សាមគ្គីភាព ឬទ្ធានុភាព ភាពបត់បែន សកម្ម ច្នៃប្រឌិត ទាន់ពេលវេលា និងមានប្រសិទ្ធភាព" ជាមួយនឹងស្មារតីគឺនិយាយទាល់តែធ្វើឲ្យបាន។ ឆ្លើយតបទាន់ពេលវេលាទៅនឹងបញ្ហាដែលកើតឡើងថ្មីៗ ខណៈពេលដែលបង្កើតមូលដ្ឋានគ្រឹះ និងយូរអង្វែងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងសន្និសីទសារព័ត៌មាននោះ ប្រមុខក្រសួង ស្ថាប័ននានា ក៏បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងបញ្ហានានា ដូចជា វប្បធម៌ ការចុះបញ្ជីយានយន្ត សំណង់ លំនៅឋានសង្គមជាដើម៕


top