ព័ត៌មាន

សាមគ្គីដើម្បីការពារភពផែនដីបៃតងមួយប្រកបភាពសុខសាន្តត្រាន្ត


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅគ្នុងសន្និសីទកំពូល សាមគ្គីដើម្បីការពារ
ភពផែនដីបៃតងមួយប្រកបភាពសុខសាន្តត្រាន្ត

នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញថ្លែង​មតិ​នៅក្នុងសម័យប្រជុំលើកទី៣នៃសន្និសីទកំពូល បណ្តាប្រធានសភាជានារីលើពិភពលោកលើកទី ១១ ។​ នៅទី​នេះ​ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យប្រទេសនានាត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ចែក​រំ​លែកបទពិសោធន៍ផ្លាស់ប្តូរបច្ចេកវិទ្យានិងទាក់ទង់ផ្ទាល់ទៅនឹងប្រភពហិរញ្ញវត្ថុនានាដើម្បីរួមគ្នាកសាងកម្មវិធី​មួយចំនួន។ លោកស្រី Nguyen Thi Kim Ngan អញ្ញើញមានប្រសាសន៍ថា៖

“ដោយស្មារតីមានការទទួលខុសត្រូវខ្ពស់រួមដៃគ្នាឆ្ពោះទៅភពផែនដីបៃតងនោះ សហគមន៍អន្តរជាតិនឹងរួមដៃគ្នាទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ​ ហើយដោយមានការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិ វៀត​ណាម​កំពុងអនុវត្ត យុទ្ធសាស្ត្រជាតិស្តីអំពីបម្រែបម្រួលអាកាសធាតុនិងយុទ្ធសាស្ត្រជាតិស្តីអំពីកំណើនបៃតង។​វៀត​ណាមក៏បានអនុម័តនូវច្បាប់ការពារបរិស្ថាន​ក្នុងនោះមានកម្មវិធីដោយឡែកស្តីពីការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុផងដែរ”។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖ វៀតណាមកំពុងអនុវត្តរាល់ការសន្យារបស់ខ្លួន នោះគឺអនុវត្តយុទ្ធនាការជាតិ ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនិងយុទ្ធសាស្ត្រកំណើនបៃតងផង ដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top