ព័ត៌មាន

សាធារណៈមតិអន្តរជាតិវាយតំលៃខ្ពស់ចំពោះទស្សនៈឥតងាករេរបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត

សាធារណៈអន្តរជាតិក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុង ការរួមចំណែកកសាងតំបន់សមុទ្រខាងកើតប្រកបដោយសន្តិភាព សន្តិសុខ និងសុវត្ថិភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ ១៩៨២។
  កងទ័ពជើងទឹកវៀតណាមនៅកោះ Da Lat ប្រជុំកោះ Truong Sa (រូបថត៖ Tran Viet/VNA)  

ទស្សនៈឥតងាករេរបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត ការថែរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីតាមរយៈការសន្ទនា ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ បន្តទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។  ក្នុងជំនួបជាន់ខ្ពស់ មន្ត្រីមកពីប្រទេសជាច្រើនបានសម្តែងការឯកភាពជាមួយទស្សនៈរបស់វៀតណាមក្នុងបញ្ហានេះ។ ជាក់ស្ដែង ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាខែឧសភាកន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងប្រធានសភាសិង្ហបុរី លោក Tan Chuan-Jin ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវៀតណាមសុទ្ធតែបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី រួមមានការគោរពដំណើរការការទូត និងគតិយុត្តយ៉ាងពេញលេញ មិនប្រើប្រាស់ ឬគម្រាមកំហែងប្រើប្រាស់អាវុធ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ឆ្នាំ ១៩៨២។ អនុវត្តយ៉ាងពេញលេញ ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពនូវ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចរួចរាល់ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗ។

សាធារណៈអន្តរជាតិក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុង ការរួមចំណែកកសាងតំបន់សមុទ្រខាងកើតប្រកបដោយសន្តិភាព សន្តិសុខ និងសុវត្ថិភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ ១៩៨២។ ក្នុងអត្ថបទសរសេរនាពេលថ្មីៗនេះនៅលើគេហទំព័រ Infox.ru (រុស្ស៊ី) ក្រោមចំណងជើងថា៖ “វៀតណាម - ទង់ជួរមុខរបស់អាស៊ាន” អ្នកនិពន្ធ Grigory Trofimchuk ដែលជាអ្នកជំនាញខាងគោលនយោបាយកិច្ចការបរទេស ការពារជាតិ និងសន្តិសុខបានអះអាងពីគោលជំហរឥតងាករេ ដោយមានលក្ខណៈស្ថាបនារបស់វៀតណាមក្នុងការបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូល រួមទាំងសមុទ្រខាងកើត ដែលជាកត្តាសំខាន់ជួយទីក្រុងហាណូយសម្របខ្លួនជាមួយស្ថានភាពភូមិសាស្ត្រនយោបាយទំនើប៕


top