ព័ត៌មាន

សាធារណៈមតិបន្តកោតសរសើរចំពោះការដឹកនាំរបស់វៀតណាមក្នុងការឆ្លើយតបនឹង COVID-19

បន្ទាប់ពីកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងកិច្ចប្រជុំអាស៊ានបូក ៣ ស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែមេសា តាមរយៈប្រព័ន្ធវីដេអូ (Video Conference)មក អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់វៀត ណាម ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19។

សាធារណៈមតិបន្តកោតសរសើរចំពោះការដឹកនាំរបស់វៀត ណាមក្នុងការឆ្លើយតបនឹង COVID-19



លោកបានលើកឡើងថា កិច្ចប្រជុំទាំងពីរនេះ បានបង្ហាញពីសាមគ្គីភាពក្នុងអាស៊ាននិងជាមួយប្រទេសដៃគូជិតខាងទាំងបីក្នុងតំបន់ ។

យោងតាមលោកអគ្គលេខាធិការអាស៊ានរូបនេះ  កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះបានបញ្ជាក់ជាថ្មី ពីភាពចាំបាច់សម្រាប់ផែនការស្តារឡើងវិញក្រោយជំងឺរាតត្បាត។ ធ្វើការវាយតម្លៃ អំពីតួនាទីរបស់វៀតណាម ក្នុងនាមជាប្រធានអាស៊ាន ២០២០ អគ្គលេខាធិការអាស៊ានបានវាយតម្លៃថាតួនាទីរបស់វៀតណាម ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត លោកអគ្គលេខាធិការអាស៊ានបានអះអាងថា៖ “វៀតណាមបានបង្ហាញពី “ភាពជាអ្នកដឹកនាំដ៏រឹងមាំ” ក្នុងការដឹកនាំការឆ្លើយតបជារួមនៃតំបន់ទៅនឹងរោគរាតត្បាត COVID-19។ ប្រធានបទ “កសាងអាស៊ានមួយប្រកបដោយភាពស្អិត រមួតនិងការឆ្លើយតប” ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាមគឺសមស្របនឹងស្ថានភាពដែលតំបន់នេះកំពុងឆ្លងកាត់។

អាស៊ានបានសាមគ្គីគ្នានិងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះរោគរាតត្បាត ចាប់តាំងពីខែកុម្ភៈមក និងតាមរយៈសន្និសីទកំពូលពិសេសចំនួន ២ ដែលបានធ្វើឡើងនៅថ្ងៃទី ១៤ ខែមេសាកន្លងមក។ ការឆ្លើយតបយ៉ាងខ្លាំងក្លារបស់អាស៊ាន គឺភាគច្រើនដោយសារតែការដឹកនាំរបស់វៀតណាម ជាពិសេសក្នុងការជំរុញប្រទេសជាសមាជិកឱ្យពិភាក្សាគ្នានិងសហប្រតិបត្តិការជាមួយគ្នា”។

នាថ្ងៃទី ១៥ ខែមេសា ឯកអគ្គរដ្ឋទូត - ប្រធានក្រុមបេសកម្មចិនប្រចាំអាស៊ាន បានអះអាងថា ចិនជានិច្ចកាលគាំទ្រយ៉ាងពេញទំហឹងរាល់សកម្មភាពរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top