ព័ត៌មាន

សាធារណៈមតិគាំទ្រចំពោះការដឹកនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ស្តីពីការលើកកំពស់គុណភាពនៃប្រតិបត្តិការប្រព័ន្ធនយោបាយ

ការតំរង់ទិសរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងសម័យបើក សន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ កាលពីព្រឹកថ្ងៃទី ២០ ខែកក្កដា ស្ដីពីការផ្តោតសំខាន់លើការលើកកំពស់សមត្ថភាពក្នុងការដឹកនាំ ការកាន់អំណាច និងគុណភាពប្រតិបត្តិការនៃប្រព័ន្ធនយោបាយ កំពុងទទួលបានការគាំទ្រពីកម្មាភិបាល បក្ខជន អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងប្រជាពលរដ្ឋជាច្រើន។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាបើកសន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤។ រូបថត៖ VNA

អញ្ជើញថ្លែងសុន្ទរកថាបើកសន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាល ទី ១៤ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់លើតម្រូវការ លើកកំពស់សមត្ថភាពក្នុងការដឹកនាំ ការកាន់អំណាច់ និងគុណភាពប្រតិបត្តិការរបស់បក្ស និងប្រព័ន្ធនយោបាយ។ យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ការបង្រួមក្បាលម៉ាស៊ីនត្រឹមតែជាលក្ខខណ្ឌប៉ុណ្ណោះ គោលដៅចុងក្រោយគឺសម្រាប់បក្សដឹកនាំកាន់ តែមានប្រសិទ្ធភាព រដ្ឋគ្រប់គ្រងកាន់តែប្រសើរឡើង ក្បាលម៉ាស៊ីនដំណើរការកាន់តែលឿន និងប្រជាជនត្រូវបានបម្រើកាន់តែល្អប្រសើរជាង។

លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត ប៊ូយ ធីអាន នាយិកាវិទ្យាស្ថានធនធាន បរិស្ថាន និងអភិវឌ្ឍន៍សហគមន៍ បានចាត់ទុកថា៖ “ប្រការដ៏សំខាន់ដែលខ្ញុំបានមើលឃើញនៅក្នុង សាររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋនោះគឺ ការកំណត់យ៉ាងច្បាស់លាស់ពីលក្ខណៈ វិនិច្ឆ័យសម្រាប់វាយតម្លៃកំណែទម្រង់ គឺមិនមែនដោយចំនួនស្ថាប័នដែលត្រូវបានបញ្ចូលគ្នានោះទេ ប៉ុន្តែដោយការពេញចិត្តរបស់ប្រជាជន សហក្រាស និងប្រសិទ្ធភាពនៃការអភិវឌ្ឍប្រទេសជាតិ។ ខ្ញុំចាត់ទុកថា នេះគឺជាផ្នត់គំនិតអភិបាលកិច្ចទំនើបមួយ ដោយ យកលទ្ធផលនៃការបម្រើប្រជាជនជារង្វាស់ដ៏ខ្ពស់បំផុត និងដាក់ប្រជាជនជាស្នូល”។

យោងតាមអតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ង្វៀន ទៀនយីញ ការដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម បានសង្កត់ធ្ងន់លើការរៀបចំក្បាលម៉ាស៊ីនឡើងវិញ ដោយផ្សាភ្ជាប់នឹងការអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន ដែលធ្វើឱ្យក្បាលម៉ាស៊ីនប្រតិបត្តិការកាន់តែរលូនជាងមុន។ ដើម្បីបង្កើនសមត្ថភាពដឹកនាំ អភិបាលកិច្ច និងគុណភាពនៃការបម្រើប្រជាជន លោក ង្វៀន ទៀនយីញ បានចាត់ទុកថា៖ “ដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន​ ២ កម្រិតដំណើរការកាន់តែប្រសើរ នៅក្នុងរយៈពេលខាងមុខ យើងនឹងបន្តពិនិត្យ និងធ្វើវិមជ្ឈការ ជាពិសេសការចាត់ចែងសមត្ថកិច្ចឱ្យកាន់តែខ្លាំង សមហេតុផល និងច្បាស់លាស់ជាងមុន។ យើងនឹងពិនិត្យឡើងវិញ ដើម្បីរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនឡើងវិញ ជាពិសេសរចនាសម្ព័ន្ធរបស់ស្ថាប័នឯកទេស ដើម្បីធានាការបំពេញតាមតម្រូវការលើកកំពស់គុណភាពជួរកម្មាភិបាលនិងមន្ត្រីរដ្ឋការក្នុងប្រព័ន្ធបច្ចុប្បន្ន”៕


top