ព័ត៌មាន

សាកសួរសុខទុក្ខកងពលលេខ១និងបញ្ជាការដ្ឋានយោធាខេត្ត Ninh Binh

នាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ​២០១៦ ប្រធានរដ្ឋវៀត​ណាម​ លោក Truong Tan Sang រួមជាមួយក្រុមការងារមជ្ឈឹម បាន​អញ្ជើញ​ទៅ​សាកសួរសុខ​ទុក និងជួបធ្វើការ​ជាមួយកម្មាភិបាល យុទ្ធជនកងពលលេខ១និង​បញ្ជាកា​រដ្ឋាន​យោធា​ខេត្ត Ninh Binh។ នៅទី​នេះ លោកប្រធានរដ្ឋបានស្នើរឲ្យកង​ពល ត្រូវពង្រីកថែមទៀតនូវការ​ងារ​កសាង​បក្ស អនុវត្ត​ល្អ​ការងារឃោសនា ដើម្បីបក្សនិងកងទ័ពនៅជាប់ក្នុងអា​រម្មណ៌របស់ប្រជាជន​ជានិច្ច។

ប្រធានរដ្ឋ Truong Tan Sang អញ្ជើញទៅសាកសួរសុខទុក្ខកងពលលេខ១

ក្នុងាការទស្សនាបញ្ជាការដ្ឋាន​យោធាខេត្ត Ninh Binh លោក Truong Tan Sang បាន​សង្កត់ធ្ងន់​ថា ខេត្ត Ninh Binh មានទី​តាំង​សំខាន់ ជាចក្រទ្វារចូលរដ្ឋ ធានីហា​ណូយ ដូច្នេះ ខេត្ត​ត្រូវ​ពង្រីក​នូវ​ប្រ​ពៃណី​វីរៈភាព​ដោយ​ផ្សាភ្ជាប់​ជាមួយ​ នឹងការងារ​ហ្វឹកហាត់ និងឃោសនាក្នុងប្រជាជន។ លោក Truong Tan Sang បានស្នើរឲ្យបញ្ជា​ការ​ដ្ឋាន​យោធា​ត្រូវ​ មានការវិភាគវាយតម្លៃជាប្រចាំ និងធ្វើសេនាធិការត្រឹមត្រូវ ទាន់ហេតុការសម្រាប់គណៈកម្មាធិការបក្ស រដ្ឋ​អំណាច​តំបន់​រួម​ទាំង កសាង​តំបន់​ការពាររឹងមាំសំដៅធានាការ អនុវត្តប្រកបដោយជោគជ័យ នូវភារកិច្ច យុទ្ធ​សាស្ត្រ​ចំនួន២ គឺកសាងនិងការពារមាតុប្រទេស ក្នុងដំណាក់កាលថ្មី។

​មុននោះ នារសៀលថ្ងៃទី១៩ ខែ​មិនា ឆ្នាំ២០១៦ បន្តកម្មវិធីការងារនៅខេត្ត Dac Nong ប្រធាន​រដ្ឋលោក Truong Tan Sang និង​ក្រុម​ការងារ​មជ្ឈឹម បានមានជំនួបធ្វើ​ការ ជាមួយថ្នាក់​ដឹកនាំខេត្ត និង​ទស្សនារោង​ចក្រ Alumin Nhan Co ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top