ព័ត៌មាន

សហរដ្ឋអាមេរិកបន្តសហការនិងជួយឧបត្ថម្ភវៀតណាមក្នុងការជំនះពុះពារលើផលវិបាកនៃសង្រ្គាម

ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរសម្រេចបានលទ្ធផលលេចធ្លោមួយចំនួន រួម ចំណែកយ៉ាងសកម្មក្នុងការផ្សះផ្សាស្នាមរបួសពីសង្គ្រាមហើយបង្កើនទំនុកចិត្តរវាងប្រទេសទាំងពីរ។
  ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ qdnd.vn)  

នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួប លោកស្រី Ann Marie Yastishock នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋ អាមេរិក (USAID) និងលោកវរសេនីយ៍ឯក Thomas Stevenson អនុព័ន្ធការពារជាតិ អាមេរិកប្រចាំនៅវៀតណាម ដែលមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម នៅវៀតណាម។ លោកឧត្តមសេនីយឯក Hoang Xuan Chien បានបញ្ជាក់ថា កិច្ច សហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅ វៀតណាមតែងតែជា អាទិភាពរបស់វៀតណាម ហើយត្រូវបានយកចិត្តទុកដាក់ជំរុញជាមួយអាមេរិក។ ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរសម្រេចបានលទ្ធផលលេចធ្លោមួយចំនួន រួម ចំណែកយ៉ាងសកម្មក្នុងការផ្សះផ្សាស្នាមរបួសពីសង្គ្រាមហើយបង្កើនទំនុកចិត្តរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងសហរដ្ឋអាមេរិកទទួល បានលទ្ធផលវិជ្ជមានលើវិស័យសន្ទនា-ពិគ្រោះយោបល់ ផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការស្វែងរក ជួយសង្គ្រោះ និងជំនួយមនុស្សធម៌ និងការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien មានបំណងថា លោកស្រី Ann Marie Yastishock និងលោកវរសេនីយ៍ឯក Thomas Stevenson ក្នុង តំណែងការងារថ្មីនឹងបន្តយកចិត្តទុកដាក់ និងគាំទ្រវៀតណាម រួមចំណែកអភិវឌ្ឍន៍ ទំនាក់ទំនងភាពដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក៕


top