ព័ត៌មាន

សហរដ្ឋអាមេរិកបញ្ចុះកម្រិតអនុសាសន៍ធ្វើដំណើរជាមួយគោលដៅអន្តរជាតិចំនួន ៩០ ក្នុងនោះមានវៀតណាម

នារយៈពេលកន្លងទៅ បណ្ដាក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍សហរដ្ឋអាមេរិក បានអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតី អាមេរិក លោក Joe Biden លុបចោលបទបញ្ញត្តិតម្រូវឲ្យមានការតេស្តអវិជ្ជមានជំងឺរាតត្បាតកូវីដ ១៩ ចំពោះអ្នកដំណើរអន្តរជាតិ ដែលចូលមកសហរដ្ឋអាមេរិក ក្នុងបរិបទដែលប្រទេសជាច្រើនបានអនុវត្តន៍ប្រការនេះ។
  សហរដ្ឋអាមេរិកបញ្ចុះកម្រិតអនុសាសន៍ធ្វើដំណើរជាមួយគោលដៅអន្តរជាតិចំនួន ៩០ ក្នុងនោះមានវៀតណាម (រូបថត៖ VOV)  

មជ្ឈមណ្ឌលគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃទី ១៨ មេសា បានបញ្ចុះកម្រិតអនុសាសន៍ធ្វើដំណើរដោយសារជំងឺរាតត្បាតកូវីដ ១៩ ចំពោះគោលដៅអន្តរជាតិប្រមាណ ៩០ កន្លែង រួមទាំងវៀតណាមដោយការបញ្ចុះកម្រិតអនុសាសន៍ធ្វើដំណើរពីកម្រិត ៤ ដែលជាកម្រិតខ្ពស់បំផុតចុះមកកម្រិត ៣។

នារយៈពេលកន្លងទៅ បណ្ដាក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍សហរដ្ឋអាមេរិក បានអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតី អាមេរិក លោក Joe Biden លុបចោលបទបញ្ញត្តិតម្រូវឲ្យមានការតេស្តអវិជ្ជមានជំងឺរាតត្បាតកូវីដ ១៩ ចំពោះអ្នកដំណើរអន្តរជាតិ ដែលចូលមកសហរដ្ឋអាមេរិក ក្នុងបរិបទដែលប្រទេសជាច្រើនបានអនុវត្តន៍ប្រការនេះ។ បណ្ដាក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍សហរដ្ឋអាមរិកក៏បានចាត់ទុកថា ការព្រមានអំពីការធ្វើដំណើរគឺមិនចាំបាច់ ហើយប្រការនេះមិនបានលើកទឹកចិត្តដល់សកម្មភាពធ្វើដំណើររបស់ប្រជាពលរដ្ឋឡើយ៕


top