ព័ត៌មាន

សហរដ្ឋអាមេរិកនឹង​ផ្អាក់ដំណើរការដោះស្រាយ​ទិដ្ឋាការសម្រាប់ប្រទេសចំនួន ៧៥

នាថ្ងៃទី ១៤ មករា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលថា ចាប់ពីថ្ងៃទី ២១ ខែមករា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងផ្អាកដំណើរការដោះស្រាយទិដ្ឋាការទាំងអស់ជាបណ្តោះអាសន្នសម្រាប់ជនបរទេសមកពីប្រទេសចំនួន ៧៥។
អ្នក​ធ្វើដំណើរ នៅអាកាសយានដ្ឋានជាតិ Ronald Reagan Washington នៅ Arlington, Virginia,សហរដ្ឋអាមេរិក។ រូបថត៖ THX/TTXVN

យោងតាមអនុស្សរណៈមួយពីក្រសួងការបរទេសអាមេរិក ការផ្តល់ទិដ្ឋាការនឹងត្រូវផ្អាក នៅពេលដែលក្រសួងការបរទេសវាយតម្លៃឡើងវិញនូវដំណើរការពិនិត្យរបស់ខ្លួន ដើម្បី "ទប់ស្កាត់ការចូល របស់ជនបរទេសដែលទទួលអត្ថប្រយោជន៍ពីជំនួយសាធារណៈ"។ យោងតាមរបាយការណ៍ ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់រួមមាន ប្រទេសសូម៉ាលី រុស្ស៊ី អ៊ីរ៉ង់ អាហ្វហ្គានីស្ថាន ប្រេស៊ីល នីហ្សេរីយ៉ា និងថៃ។ តំណាងក្រសួងការបរទេសអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។

លទ្ធភាពនៃការផ្អាកការផ្តល់ទិដ្ឋាការត្រូវបាននាំចេញ ក្នុងបរិបទដែលយុទ្ធនាការបង្ក្រាប ជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំចាប់ផ្តើមដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា ឆ្នាំ ២០២៥ ដោយហេតុផលសន្តិសុខជាតិ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ លោក ត្រាំ បានប្រកាសថា លោកនឹង "ផ្អាកជាស្ថាពរ” ការអន្តោប្រវេសន៍ទាំងអស់ពី "ប្រទេសពិភពទីបី" បន្ទាប់ពីការបាញ់រះនៅក្បែរសេតវិមានដោយជនជាតិអាហ្វហ្គានីស្ថានម្នាក់ បណ្តាលឲ្យសមាជិកឆ្មាំជាតិម្នាក់បានស្លាប់៕


top