ព័ត៌មាន

សហរដ្ឋអាមេរិកនឹងទទួលជនភៀសខ្លួនអ៊ុយក្រែនប្រមាណ១០ម៉ឺននាក់

យន្តការសម្រាប់ការទទួលជនភៀសខ្លួនពីអ៊ុយក្រែនទៅកាន់សហរដ្ឋអាមេរិក អាចតាមរយៈ កម្មវិធីអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ឬបទបញ្ញត្តិ បណ្តោះអាសន្នតាមគោល នយោបាយមនុស្សធម៌។
  ការចែកចាយរបស់របរឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែនដែលបានជម្លៀសទៅកាន់ទីក្រុង Krakow ប្រទេសប៉ូឡួញ កាលពីថ្ងៃទី២៦ កុម្ភៈ។ (រូបថត៖ PAP/TTXVN)  
សហរដ្ឋអាមេរិកគ្រោងនឹងទទួលជនភៀសខ្លួនអ៊ុយក្រែនប្រមាណ​១០ម៉ឺននាក់មកប្រទេសនេះ។ កាយវិកានេះត្រូវបានធ្វើឡើង នៅពេលដែលប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងស្ថិតនៅក្នុងទីក្រុង ព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីជួប ពិភាក្សាជាមួយថ្នាក់ដឹកនាំអឺរ៉ុប អំពីការឆ្លើយតបរួមគ្នាចំពោះវិបត្តិអ៊ុយក្រែន។ យន្តការ សម្រាប់ការទទួលជនភៀសខ្លួនពីអ៊ុយក្រែនទៅកាន់សហរដ្ឋអាមេរិក អាចតាមរយៈ កម្មវិធីអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ឬបទបញ្ញត្តិ បណ្តោះអាសន្នតាមគោល នយោបាយមនុស្សធម៌៕

top