ព័ត៌មាន

សហរដ្ឋអាមេរិកនាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម

យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ក្នុងរយៈពេល ៦ ខែដើមឆ្នាំ នេះ ផលិតកម្មកសិកម្មមានស្ថិរភាពជាមួយនឹងទំហំនាំចេញសរុបជិត ៣៤ ពាន់លាន ដុល្លារអាមេរិក ដែលក្នុងនោះសហរដ្ឋអាមេរិកបាននាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម ដោយមានចំណែកទីផ្សារជាង ២១% តាមពីក្រោយដោយ ប្រទេសចិន និងជប៉ុន។
វិស័យកសិកម្មកំពុងពង្រីកទីផ្សារ និងធ្វើពិពិធកម្មផលិតផលនាំចេញ។ (រូបថត៖ Vietnam+)
ក្នុងឆមាសទី ១ នៃឆ្នាំនេះ ផ្នែកកសិកម្ម និងបរិស្ថានបានកត់ត្រាកំណើនជាវិជ្ជមាននៃទំនិញកសិ-រុក្ខា-ជលផលដ៏ សំខាន់ៗជាច្រើនមុខ។ បើប្រៀបធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃប៉ាន់ស្មាននៃការនាំចេញកសិ-រុក្ខា-ជលផលរបស់ វៀតណាមក្នុងឆមាសទីមួយនៃឆ្នាំនេះ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើង ១៦%; ប្រទេសចិនធ្លាក់ចុះ ០,៧%; ប្រទេសជប៉ុនកើនឡើង ២៥,៥%។ លោក Tran Gia Long អនុប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងបរិស្ថាន មានប្រសាសន៍ថា៖
“នៅក្នុងខែកក្កដា និង ៦ ខែចុងឆ្នាំនេះ ផ្នែកទាំងមូលនឹងអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្ត និងសេចក្ដីសន្និដ្ឋានរបស់មជ្ឈិម ក៏ដូចជាយុទ្ធ សាស្ត្រ កម្មវិធី គម្រោង ផែនការមេ និងផែនការអភិវឌ្ឍន៍ក្នុងវិស័យនានា។ ជាពិសេស ផែនការរបស់ក្រសួង អំពីការអនុវត្តគោលដៅកំណើននៃផ្នែកទាំង មូល និងទំហំ នាំចេញ ៦៥ ពាន់លានដុល្លារអាមេរិកសម្រាប់ពេញមួយឆ្នាំ”៕

top