ព័ត៌មាន

សហរដ្ឋអាមេរិកដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

នាថ្ងៃទី ៤ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដកសហរដ្ឋអាមេរិកចេញពីទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួនពីរគឺក្រុមប្រឹក្សាសិទ្ធិមនុស្ស (UNHRC) និងទីភ្នាក់ងារសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។

ហើយបានអំពាវនាវឱ្យមានការពិនិត្យឡើងវិញអំពីការចូលរួម របស់សហរដ្ឋអាមេរិកនៅក្នុងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។

យោងតាមមន្ត្រីសេតវិមាន Will Scharf  ក្រឹត្យរបស់ប្រធានាធិបតី Trump ក៏រួមបញ្ចូលផងដែរនូវសំណើដើម្បី "ពិនិត្យឡើងវិញ" ការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់អង្គការសហប្រជាជាតិដោយសារតែ "ភាពខុសគ្នាធំ" នៅក្នុងកម្រិតមូលនិធិក្នុងចំណោមរដ្ឋជាសមាជិក។ បច្ចុប្បន្ន សហរដ្ឋ អាមេរិក គឺជាអ្នកផ្តល់ជំនួយដ៏ធំបំផុតដល់អង្គការសហប្រជាជាតិ។

អង្គការសហប្រជាជាតិមិនបានធ្វើអត្ថាធិប្បាយលើចំណាត់ការ របស់លោកប្រធានាធិបតី Trump ទេ។ សហរដ្ឋអាមេរិកគឺជាសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាស្ថាប័នមានសមាជិកចំនួន ១៥ ដែលមានអំណាចខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានផ្តល់ការទទួលខុសត្រូវចម្បងដោយអង្គការសហប្រជាជាតិសម្រាប់ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៕


top