ព័ត៌មាន

សហរដ្ឋអាមេរិកគាំទ្រ COC ឲ្យមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់

លោក Daniel Kritenbrink បានសង្កត់ធ្ងន់ថា ទីក្រុង វ៉ាស៊ីនតោន គាំទ្រចំពោះសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍ ពាណិជ្ជកម្មស្រប ច្បាប់ និងការដោះស្រាយជម្លោះដោយសន្តិវិធីនៅសមុទ្រខាងកើត។
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ី បូព៌ា-ប៉ាស៊ីហ្វិក លោក Daniel Kritenbrink។ (រូបថត៖ baoquocte.vn)

 

កាលពីថ្ងៃទី ៨ ខែមីនា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ី បូព៌ា-ប៉ាស៊ីហ្វិក លោក Daniel Kritenbrink បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនគាំទ្រស មាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន ក្នុងការសម្រេចបានក្រមប្រតិបត្តិនៅ សមុទ្រខាងកើត (COC) ដោយ មានលក្ខណៈចាប់បង្ខំផ្លូវច្បាប់ ហើយសមស្របយ៉ាង ពេញលេញតាមច្បាប់អន្តរជាតិ។ លោក Daniel Kritenbrink បានសង្កត់ធ្ងន់ថា ទីក្រុង វ៉ាស៊ីនតោន គាំទ្រចំពោះសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍ ពាណិជ្ជកម្មស្រប ច្បាប់ និងការដោះស្រាយជម្លោះដោយសន្តិវិធីនៅសមុទ្រខាងកើត។

ឧបការីរដ្ឋមន្ត្រីការបរទេស លោក Kritenbrink បានសង្កត់ធ្ងន់ថា ការទាមទារ របស់បណ្តាប្រទេសនៅសមុទ្រខាងកើតត្រូវតែផ្អែកលើច្បាប់អន្តរជាតិ។ ដូចគ្នាដែរ រាល់វិវាទឬការទាមទារត្រួតស៊ីគ្នានៅសមុទ្រខាងកើត គួរតែត្រូវបានដោះស្រាយដោយ សន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំង អំពាវនាវឲ្យប្រទេសពាក់ព័ន្ធអនុវត្តន៍ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ប្រកប ដោយប្រសិទ្ធភាព។ យោងតាមលោក Kritenbrink សហរដ្ឋអាមេរិកមានកិច្ចពិភាក្សាយ៉ាងស្មោះត្រង់ ហើយបានបង្ហាញយ៉ាងច្បាស់នូវទស្សនៈខាងលើនៅក្នុងកិច្ចសន្ទនាអាមេរិក-អាស៊ាន លើកទី៣៥ និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃប្រទេសដែលចូលរួមកិច្ចប្រជុំកំពូល អាស៊ីបូព៌ា (EAS) ចាប់ពីថ្ងៃទី៧ដល់ទី៨ ខែមីនា នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន ប្រទេសឥណ្ឌូនេស៊ី៕

top