ព័ត៌មាន

សហភាពអឺរ៉ុបរិះគន់គោលនយោបាយដាក់ទណ្ឌកម្មរបស់អាមេរិក

នាថ្ងៃទី ១៧ ខែកក្កដា លោក Josep Borrell តំណាងជាន់ខ្ពស់នៃគោលនយោបាយសន្តិសុខនិងនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានរិះគន់សហរដ្ឋអាមេរិកអំពីការប្រើប្រាស់វិធានការដាក់ទណ្ឌកម្មលើវិស័យសេដ្ឋកិច្ច។
បំពង់មួយកំណាត់ក្នុងគម្រោង Nord Stream ២  (រូបភាព៖ 112 Ukraine)



ទង្វើរនេះបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានគំរាមដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនដែលចូលរួមក្នុងគម្រោង Nord Stream ២។

នៅក្នុងសេចក្តីប្រកាសនោះ លោក Borrell ក៏បានលើកឡើងពីការដាក់ទណ្ឌកម្មសំដៅទៅលើប្រទេសអ៊ីរ៉ង់ គុយបា និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ព្រមទាំងបានបន្ថែមទៀតថាសហភាពអឺរ៉ុប បានប្រឆាំងជំទាស់ទៅនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើក្រុមហ៊ុន និងបុគ្គលនៅទូទាំងពិភពលោកផងដែរ ៕
   តាម VOV5 - វិទ្យុសម្លេងវៀតណាម

top