ព័ត៌មាន

សហព័ន្ធសហជីពពលកម្មវៀតណាមជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន១២០០ពាន់លានដុងជូននិយោជិកដើម្បីបង្ការប្រឆាំងកូវីដ ១៩

សហជីពគ្រប់ជាន់ថ្នាក់បានផ្ដល់ជំនួយឧបត្ថម្ភដោយទាន់ពេលវេលាជាអំណោយរាប់លានកញ្ចប់ ឧបករណ៍ប្រើប្រាស់ និងទំនិញចាំបាច់ សម្រាប់សមាជិកសហជីពនិងនិយោជិក។

លោក Ngo Duy Hieu អនុប្រធានសហព័ន្ធសហជីពពលកម្មវៀតណាម ថ្លែងនៅសន្និសីទសារព័ត៌មាន។

ក្នុងអំឡុងពេលផ្ទុះរាលដាលជម្ងឺកូវីដ ១៩ លើកទី៤នេះ សហជីពគ្រប់ជាន់ថ្នាក់ បានជួយឧបត្ថម្ភដល់ខ្សែត្រៀមជួរមុខប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ក៏ដូចជាសមាជិក សហជីព និយោជិក ពីប្រភពហិរញ្ញវត្ថុសហជីពនិងប្រភពធនធានសង្គមផ្សេងៗទៀត ក្នុងចំនួនទឹកប្រាក់សរុបជាង១២០០ពាន់លានដុង ដោយមានសមាជិកសហជីពនិង និយោជិកជាង១លាននាក់ទទួលបានផល។ នេះជាព័ត៌មាននៅសន្និសីទសារព័ត៌មានដែលត្រូវបានសហព័ន្ធសហជីពពលកម្មវៀតណាមរៀបចំឡើងកាលពីថ្ងៃទី១៧ ខែសីហា តាមប្រព័ន្ធវីដេអូ។ សហជីពគ្រប់ជាន់ថ្នាក់បានផ្ដល់ជំនួយឧបត្ថម្ភដោយ ទាន់ពេលវេលាជាអំណោយរាប់លានកញ្ចប់ ឧបករណ៍ប្រើប្រាស់ និងទំនិញចាំបាច់ សម្រាប់សមាជិកសហជីពនិងនិយោជិក។

ពាក់ព័ន្ធដល់ផែនការនាពេលខាងមុខ លោក Ngo Duy Hieu អនុប្រធាន សហព័ន្ធសហជីពពលកម្មវៀតណាមឲ្យដឹងថា៖ “ចំពោះកម្មករភាគច្រើន ប្រាក់ចំណូលរបស់គេត្រឹមតែគ្រប់ល្មមសម្រាប់ការ ចំណាយជាប្រចាំខែប៉ុណ្ណោះ ដូច្នេះនៅពេលដែលអង្គភាពអាជីវកម្មបញ្ឈប់ផលិតកម្ម គឺមានន័យថា អ្នកគ្មានការសន្សំសម្ចៃនឹងជួបការលំបាកតែម្ដង។ ហេតុនេះហើយ យើងខ្ញុំកំពុងធ្វើការជាមួយមូលដ្ឋាននានាដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការធ្វើ ផលិតកម្មនៅហ្នឹងកន្លែង៣យ៉ាង ដើម្បីធានាការងារធ្វើនិងជីវភាពសម្រាប់និយោជិក។ ទន្ទឹមជាមួយគ្នានោះ យើងស្នើឲ្យនិយោជកកែតម្រូវវិធីសាស្ត្រផលិត កម្ម ខិតខំប្រឹង ប្រែងបែងចែកការងារឲ្យនិយោជិកជាច្រើន មនុស្សម្នាក់ៗមានការងារតិចៗក៏បាន ប្រាក់ខែមិនត្រូវការច្រើនទេ តែគ្រប់ល្មមសម្រាប់ចិញ្ចឹមជីវិតជាមុនសិន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top