ព័ត៌មាន

សហប្រតិបត្តិការពន្លឿនការផ្លាស់ប្តូរឌីជីថល

បន្ទាប់ពីបានកំណត់គោលដៅប្រតិបត្តិការរបស់សម្ព័ន្ធសមាគមក្នុងរយៈពេលខាងមុខ ដែលមានលក្ខណៈយុទ្ធសាស្រ និងរបៀបរៀបរយ ដោយផ្អែកលើសរស្តម្ភសំខាន់ៗ ចំនួន ៣ គឺ៖ បច្ចេកវិទ្យា ការតភ្ជាប់ និងការអភិវឌ្ឍ សហគមន៍។
  VINASA បានបង្កើតគណៈកម្មាធិការឯកទេសចំនួន ៨ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល (រូបថត៖ thubaotaichinhvietnam.vn)  

នាពេលថ្មីៗនេះ នៅក្នុងសន្និសីទយុទ្ធសាស្ត្រឆ្នាំ ២០២២ សម្ព័ន្ធសមាគមន៍ផ្នែកទន់ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) បានកំណត់ពាក្យស្លោកប្រចាំឆ្នាំថា "សហប្រតិបត្តិការពន្លឿនការផ្លាស់ប្តូរឌីជីថល" ដោយអំពាវនាវឱ្យបណ្ដាសហគ្រាសស្រុះចិត្តគំនិតគ្នា និងសហការគ្នារួមជាមួយបណ្ដាស្ថាប័នរបស់រដ្ឋាភិបាលពន្លឿនការផ្លាស់ប្តូរឌីជីថល ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកសាងប្រទេសជាតិប្រកបដោយវិបុលភាព និងសុភមង្គល។

បន្ទាប់ពីបានកំណត់គោលដៅប្រតិបត្តិការរបស់សម្ព័ន្ធសមាគមក្នុងរយៈពេលខាងមុខ ដែលមានលក្ខណៈយុទ្ធសាស្ត្រនិងរបៀបរៀបរយ ដោយផ្អែកលើសរស្តម្ភសំខាន់ៗ ចំនួន  គឺ៖ បច្ចេកវិទ្យា ការតភ្ជាប់ និងការអភិវឌ្ឍសហគមន៍ ព្រមទាំងស្មារតីនៃគណៈដឹកនាំវ័យក្មេងនោះ សន្និសីទបានបង្កើតគណៈកម្មាធិការឯកទេសចំនួន  រួមមាន៖ គណៈកម្មាធិការ ផ្លាស់ប្តូរឌីជីថលសម្រាប់អង្គភាពអាជីវកម្ម; គណៈកម្មការអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល; គណៈកម្មការទីក្រុងឆ្លាតវៃ (Smart City); គណៈកម្មាធិការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI); គណៈកម្មាធិការវិនិយោគ និងអភិវឌ្ឍន៍ចាប់ផ្តើមអាជីវកម្ម (Startup); គណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការស្នូល និងគណៈកម្មាធិការអភិវឌ្ឍន៍សហគមន៍៕


top