ព័ត៌មាន

សហគ្រិនស្ត្រីនិងបំណងប្រាថ្នាដើម្បីប្រទេសវៀតណាមមួយសម្បូររុងរឿង


 ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Nguyen Thi Thu Ha អញ្ជើញថ្លែងមតិសន្និដ្ឋាននៃកិច្ចពិភាក្សា (រូបថតៈ TTXVN) 
 

 កិច្ចពិភាក្សា​ “សហគ្រិនស្ត្រីនិងបំណងប្រាថ្នាដើម្បីប្រទេសវៀតណាមមួយសម្បូររុងរឿង” ដែលបាន​ប្រព្រឹត្ត​ទៅនា​ព្រឹក​ថ្ងៃទី ២ ខែឧសភា នៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី ​Dang Thi Ngoc Thinh និងប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Nguyen Thi Thu Ha រួមទាំងថ្នាក់​ដឹកនាំជាស្រ្តីនៃបណ្តាសហគ្រាសទាំងក្នុងនិងក្រៅប្រទេស។ នេះជាសកម្មភាព​ដែល​ស្ថិត​ក្នុង​វេទិកា​សេដ្ឋកិច្ច​ឯកជន​ឆ្នាំ ២០១៩។
 
អញ្ជើញថ្លែងមតិក្នុ​ង​កិច្ចពិភាក្សានេះ លោកស្រី Nguyen Thi Thu Ha បានអះអាងថា ក្នុងបរិបទបច្ចុប្បន្ននេះ ដំណើរការរបស់​សហគ្រិនស្ត្រីតែងតែបំពាក់ទៅដោយបំណងប្រាថ្នានិងចក្ខុវិស័យឆ្ពោះទៅអនាគត និងឆ្ពោះ​ទៅធ្វើ​​សមាហរណកម្មសកលលោក។ លោកស្រី Nguyen Thi Thu Ha បានចាត់ទុកថា នាពេលខាងមុខ ចំ​ពោះកា​រ​អភិវឌ្ឍរបស់សេដ្ឋកិច្ចឌីជីថល ខណៈពេលដែលវៀតណាម​បាន​ចូល​រួម​ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជកម្ម​ជាច្រើន​នោះ សហគ្រិនស្ត្រីត្រូវការណាស់ ការជួយឧបត្ថម្ភពីបក្ស រដ្ឋាភិ បាល និងស្ថាប័នអង្គការនានា ដើម្បីទទួលបាន​ជោគជ័យនាពេលអនាគត។
 
នៅក្នុងជំនួបនេះ​ តំណាងចូលរួមបានចែករំលែកនូវបទពិសោធន៍នៃការចាប់ផ្តើមអាជីវកម្ម លក្ខណៈ​ងាយ​ស្រួល​ក៏​ដូ​ចជាឧបស័គ្គដែលសហគ្រិនស្ត្រីជួបប្រទះក្នុងដំណើរការផលិតកម្មធ្វើអាជីវកម្ម ព្រមទាំង​សម្តែង​នូវគោល​បំណង​ចង់រួមចំណែកសម្រាប់សង្គមនិង​សហគមន៍៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top