ព័ត៌មាន

សហគ្រិនសំដែងការរំពឹងទុកជាច្រើនក្នុងកិច្ចប្រជុំ "នាយករដ្ឋមន្រ្តីជាមួយសហគ្រាស"

នាព្រឹកថ្ងៃទី ៩ ខែឧសភា នឹងប្រព្រឹត្តទៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “ នាយករដ្ឋមន្រ្តីជាមួយសហគ្រាស” ដើម្បី ជួយដោះស្រាយរាល់ការលំបាកនានា ជំរុញផលិតកម្ម អាជីវកម្ម និងចាប់ផ្តើមការស្តារសេដ្ឋកិច្ចឡើងវិញ។
 

 សហគ្រិនសំដែងការរំពឹងទុកជាច្រើនក្នុងកិច្ចប្រជុំ "នាយករដ្ឋមន្រ្តីជាមួយសហគ្រាស" (រូបថត៖ vov)


សហគ្រិន - ពាណិជ្ជករ រួមទាំងអ្នកជំនាញនានា កំពុងសំដែងការរំពឹងទុកជាច្រើន លើព្រឹត្តិការណ៍នេះ។ លោក Nguyen Quang Huan ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Halcom និងជាអនុប្រធានសមាគមសហគ្រិនឯកជនវៀតណាមបានមានប្រសាសន៍ថា៖

«ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការលើកទឹកចិត្តប៉ុណ្ណោះទេ។ ទាំងរដ្ឋាភិបាលនិងសហគ្រាសទាំងអស់ក៏នឹងរួមដំណើរជាមួយគ្នានឹងស្វែងរកបានដំណោះស្រាយផងដែរ។ ខ្ញុំផ្ទាល់គិតថា យើងត្រូវរកវិធីដើម្បីបើកទ្វារទីផ្សារ។ យើងកាន់តែធ្វើសមាហរណកម្មពីមួយថ្ងៃទៅមួយថ្ងៃ  ប្រសិនបើសហគ្រាសដែលអនុវត្តបច្ចេកវិទ្យាខ្ពស់ ការតភ្ជាប់បណ្តាក់ទុនរួមគ្នាជាមួយដៃគូបរទេស ដែលបើកទ្វារយឺតយ៉ាវថ្ងៃណានឹងជះឥទ្ធិពលដល់ថ្ងៃនោះ។បញ្ហាទី ២ គឺជាការអភិក្រមនឹង ដើមទុន ពីព្រោះនៅពេលដែលអង្គភាពអាជីវកម្មត្រឡប់មកវិញហើយបន្តវិនិយោគឡើងវិញ នោះត្រូវតែមានវិធីសាស្រ្តយ៉ាងបត់បែន ចំពោះដើមទុនទាំងនេះ។ ក្នុងពេលនោះ ត្រូវតែមានភាពស្វាហាប់និងគំនិតផ្តួចផ្តើមសម្រាប់អង្គភាពអាជីវកម្មនីមួយៗពោលគឺត្រូវមានភាពម្ចាស់ការក្នុងការអភិក្រមនឹងដើមទុនវិនិយោគពីខាងក្រៅ ព្រមទាំងផ្លាស់ប្តូរថ្មី និងច្នៃប្រឌិតការងារផ្ទៃក្នុង និងធ្វើកំណែទម្រង់រចនាសម្ព័ន្ធឡើងវិញផងដែរ»។

អ្វីដែលសហគមន៍សហគ្រាសមានបំណងចង់បានក្នុងជំនួបរវាងនាយករដ្ឋមន្រ្តីវៀតណាម និងអង្គភាពអាជីវកម្មគឺត្រូវចាប់ផ្តើមពីការងារជាក់ស្តែងជាមុនសិនហើយត្រូវពន្លឿនដំណើរការបើកចំណាយថវិកាដើម្បីអនុវត្តឲ្យបានល្អសម្រាប់កញ្ចប់ដំណោះស្រាយដែលរដ្ឋាភិបាលបានដាក់ចេញ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម


top