ព័ត៌មាន

សហគ្រិនជួយផលិតឧបករណ៍ KIT ធ្វើតេស្តវីរុស SARS-CoV-2 យ៉ាងឆាប់រហ័ស ចំនួន ១០,០០០ ។


 មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៅទីក្រុងហាណូយ (រូបថត៖ TTXVN)
 

នាថ្ងៃ​ទី១៣ ខែមិនា ឆ្នាំ​២០២០ ប្រធានសមាគមសហគ្រិនវ័យក្មេងវៀតណាមបាន ឲ្យដឹងថាសមាគម​សហគ្រិន​វ័យ​ក្មេង​វៀត​ណាមបានកៀរគរថវិកាពីបុគ្គលនិងអង្គភាពអាជីវកម្មនានា ដើម្បីជួយដល់រដ្ឋាភិបាល​ក្នុងការ​ផលិត​ឧបករណ៍​ KIT ធ្វើ    តេស្តវីរុស SARS-CoV-2 យ៉ាងឆាប់រហ័សចំនួន ១០,០០០ ។
 
 ឧបករណ៍ KIT​ នេះត្រូវបានស្រាវជ្រាវនិងផលិតនៅប្រទេសវៀតណាមដោយមានប្រសិទ្ធភាព ៤ ដង ហើយ​មាន​តម្លៃ​ត្រឹម​​តែ ១/៤ បើប្រៀបធៀបនឹង ឧបករណ៍ KIT ដែលនាំចូលពីបរទេសផងដែរ។ ហេតុដូច្នេះ ឧបករណ៍  KIT នេះនឹងជួយឲ្យរកឃើញអ្នកឆ្លងជម្ងឺកូវីដ១៩ យ៉ាងឆាប់រហ័ស ហើយថែម​ទាំងបង្កើន​សមត្ថភាព​រស់រាន​មាន​ជីវិត​សម្រាប់​អ្នកជំងឺ​តែម្តង៕​

 

តាម VOV5 -  វិទ្យុសំឡេងវៀតណាម​
 


top