ព័ត៌មាន

សហគ្រាស​អូទ្រីសស្វែងរកឱកាសវិនិយោគនៅវៀតណាម

កាសែត Kronen Zeitung របស់អូទ្រីសបានឲ្យដឹងថា វៀតណាមបានឈានឡើងគួរឱ្យកត់សម្គាល់ នៅពេលដែលខឿនសេដ្ឋកិច្ចបានរីកចម្រើន អាជីវកម្មនិងវិនិយោគិនបរទេសបានងាកមកធ្វើអជីវកម្មជាបន្តបន្ទាប់ ហើយនោះគឺជានិន្នាការដែលស្គ្រាសនៅក្នុងរដ្ឋ Steiermark មិនចង់ខកខានឡើយ។
  កាសែត Kronen Zeitung រាយការណ៍អំពីប្រាក់ចំណូលនៃការនាំចូលនាំចេញរវាងរដ្ឋ Steiermark និងវៀតណាម។ (រូបថត៖ TTXVN)  

នាថ្ងៃទី ១៦ ខែតុលា គណៈប្រតិភូធុរកិច្ចមួយមកពី Steiermark (ឬបានហៅថា Styria) ដែលជារដ្ឋធំជាងគេទី ២ លើផ្ទៃដី និងធំជាងគេទី ៤ ទាក់ទងនឹងចំនួនប្រជាជនរបស់ប្រទេសអូទ្រីស បានមកកាន់វៀតណាមដើម្បីស្វែងយល់តថភាពជាក់ស្តែង ដើម្បីអាចកេងចំណេញកាន់តែច្រើន នូវឱកាសសហប្រតិបត្តិការវិនិយោគនៅវៀតណាម។

កាសែត Kronen Zeitung របស់អូទ្រីសបានឲ្យដឹងថា វៀតណាមបានឈានឡើងគួរឱ្យកត់សម្គាល់ នៅពេលដែលខឿនសេដ្ឋកិច្ចបានរីកចម្រើន អាជីវកម្មនិងវិនិយោគិនបរទេសបានងាកមកធ្វើអជីវកម្មជាបន្តបន្ទាប់ ហើយនោះគឺជានិន្នាការដែលស្គ្រាសនៅក្នុងរដ្ឋ Steiermark មិនចង់ខកខានឡើយ។

យោងតាមទិន្នន័យពីការិយាល័យសេដ្ឋកិច្ចអូទ្រីស (WKO) ក្នុងឆ្នាំ ២០២១ ប្រាក់ចំណូលនៃការនាំចេញរបស់រដ្ឋ Steiermark ទៅកាន់វៀតណាមសម្រេចបាន២៨ លានអឺរ៉ូ ខណៈដែលការនាំចូលបានឈានដល់ ១៤៧ លានអឺរ៉ូ៕


top