ព័ត៌មាន

សហគ្រាសអឺរ៉ុបមានសុទិដ្ឋិនិយមចំពោះការធ្វើអាជីវកម្មនៅវៀតណាម

លទ្ធផលស្ទង់មតិអំពីសន្ទស្សន៍អាជីវកម្ម (BIC) ក្នុងត្រីមាសទី ៣ ឆ្នាំ២០១៨ ដែលបានប្រកាសដោយសមាគមន៍​សហគ្រាស​អឺរ៉ុបនៅវៀតណាម (EuroCham) បានសរអោយឃើញនូវសុទិដ្ឋិនិយមរបស់ថ្នាក់ដឹកនាំសហគ្រាសអឺរ៉ុបចំ​ពោះ​សកម្មភាពអាជីវកម្មនៅវៀតណាម ក្នុងប៉ុន្មានខែចុងឆ្នាំ។ តាមលទ្ធផលស្ទង់មតិនេះមានសហគ្រាសចំនួន​៩៥%​ នឹងបន្តរក្សាឬបង្កើនការវិនិយោគនៅវៀតណាម។

សហគ្រាសអឺរ៉ុបវាយតម្លៃយ៉ាងសកម្មចំពោះសភាពការណ៍អាជីវកម្មនៅវៀតណាម 


សន្ទស្សន៍ BIC របស់ EuroCham ក្នុងត្រីមាសទី៣កន្លងទៅទទួលបាន ៨១ ពិន្ទុ ដែលជាកម្រិតខ្ពស់ទី ២ ចាប់តាំងពីចុងឆ្នាំ២០១៦។ ចំពោះសភាពការណ៍អាជីវកម្មមានសហគ្រាសចំនួន៦៧%បានវាយតម្លៃថា នៅកម្រិត “ល្អណាស់” និង “ល្អ”។ ប្រការនេះបានសរអោយឃើញថា វៀតណាមមានបរិយាកាសអាជីវកម្មដ៏វិជ្ជមានចំពោះការ​អភិវឌ្ឍរបស់សហគ្រាសអឺរ៉ុប។ ចំពោះយថាទស្សន៍អាជីវកម្មក្នុងប៉ុន្មានខែចុងឆ្នាំ២០១៨ មានសហគ្រាស ជាង​ ៧០% បានវាយតម្លៃថា នៅកម្រិត “ល្អ” និង “ល្អណាស់”។ ក្នុងនោះ ពាក់កណ្ដាលនៃបរិមាណសហគ្រាសដែលចូលរួមការស្ទង់មតិបានបញ្ជាក់ថា គេនឹង បង្កើនកម្លាំងពលករក្នុងត្រីមាសទី៤ឆ្នាំ២០១៨។

តាមលោក Nicolas Audier សហប្រធាន EuroCham បានអោយដឹងថា លទ្ធផលស្ទង់មតិអំពីសន្ទស្សន៍អាជីវកម្មរបស់ EuroCham គឺជាភស្តុតាងមួយនៃជំនឿទុកចិត្តរបស់សហគ្រាសអឺរ៉ុបចំពោះបរិយាកាសពាណិជ្ជកម្មនិងវិនិយោគ​ នៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top