ព័ត៌មាន

សហគ្រាសអាមេរិកនៅវៀតណាមជួយលើកកំពស់សមត្ថភាពសុខាភិបាលនៃទីក្រុងហូជីមិញ

លោកស្រី Amy Bailey នាយិការងនៃការិយាល័យ CDC អាមេរិកនៅទីក្រុងហូជីមិញ បានអបអរសាទរវៀតណាមដោយទទួលបានលទ្ធផលជាវិជ្ជមានក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ព្រមទាំងអះអាងនូវគោលបំណង របស់អាមេរិកចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ទិដ្ឋភាពនៃពិធីប្រគល់ជូនរថយន្តសង្គ្រោះបន្ទាន់។ (រូបថត៖ TTXVN)


នារសៀលថ្ងៃទី២១ កក្កដា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានសហការជាមួយសមាគមន៍ពាណិជ្ជកម្មអាមេរិកនៅវៀតណាម (AMCHAM) ក្រុមហ៊ុន Intel Products វៀតណាម ប្រគល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនិងឧបករណ៍បរិក្ខារពេទ្យជំនាញក្នុងតម្លៃជាង២,២ ពាន់លានដុងជូនដល់មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១១៥ ទីក្រុងហូជីមិញ។

តាងនាមអគ្គស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញ លោកស្រី Amy Bailey នាយិការងនៃការិយាល័យ CDC អាមេរិកនៅទីក្រុងហូជីមិញបានអបអរសាទរវៀតណាមដោយទទួលបានលទ្ធផលជាវិជ្ជមានក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ព្រមទាំងអះអាងនូវគោលបំណង របស់អាមេរិកចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម 


top