ព័ត៌មាន

សហគ្រាសសង្គមដើម្បីការអភិវឌ្ឍជនបទប្រកបដោយឆ្នៃប្រឌិតនិងចីរភាព


 នាយិការមជ្ឈមណ្ឌល CSIP លោកស្រី Pham Kieu Oanh
 

 នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ មជ្ឈមណ្ឌល​ជួយ​ឧបត្ថម្ភ​គំនិ​តផ្តួច​ផ្តើម​បម្រើ​សហគមន៍​ (CSIP) សហការជាមួយអង្គភាពពាក់ព័ន្ធមួយចំនួនបា​នរៀបចំ សិក្ខាសាលាបូកសរុបគម្រោង ​"សហគ្រាស​សង្គមដើម្បីការអភិវឌ្ឍជនបទប្រក​បដោយច្នៃប្រឌិតនិងចីរភាព (គម្រោង SE​RD) សម្រាប់​ដំណាក់​កាល​ឆ្នាំ ២០១៦ - ២០១​៩​។
 
គម្រោង​ SERD ត្រូវបានអង្គការនំបុ័ងសំរាប់ពិភពលោកនិងមជ្ឈមណ្ឌល CSIP  អនុវត្ត​ឡើង​ចាប់តាំង​ពីខែ​មករា​ឆ្នាំ ២០១៦ ក្នុងគោ​លបំណង​លើកកម្ពស់​គុណភាព​នៃជីវភាព​រស់នៅ​សម្រាប់​ក្រុម​ដែល​ចាញ់​ប្រៀប​គេនៅក្នុង​តំបន់​ដាច់ស្រយាល និងតំប​ន់ដែលមានការលំបាកនៅខេត្ត Lao Cai និងខេត្ត Hoa B​inh ។ លោកស្រី​ Pham Kieu Oanh នាយិការមជ្ឈមណ្ឌ​ល​ CSIP បានចែករំលែកថា៖​
 
« គម្រោងនេះបានផ្តល់ជូនវិធីសាស្រ្តចំនួន២។ ទីមួយ​គឺយើងខ្ញុំផ្តោតលើការ​លើកកម្ពស់​សកម្មភាព​អាជីវកម្ម​របស់ប្រជាជន ដែលជាអ្នកបំផុសគំនិតដោយផ្សារភ្ជាប់គោលដៅ នៃការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋា​ន។ វិធីសាស្រ្ត​ទី ២ គឺ បង្កើតបណ្តាញតភ្ជាប់សហ​គ្រិនសង្គមជាមួយគ្នានៅក្នុងតំបន់​ ដើម្បីទុក​ឱ្យពួកគេ​អាច​ជួយ​ទ្រទ្រង់​គ្នាទៅវិញទៅមកបាន។ ទ​ន្ទឹននឹងនេះដែរគប្បីកៀង​គរអាជ្ញា​ធរមូល​ដ្ឋាន​បង្កើត​បរិយាកាស​អំណោយ​ផល ដើម្បី​លើកកំពស់គុណភាព ជីវភាពរស់នៅរបស់បងប្អូ​នប្រជាជនប្រកបដោយ​ចីរភាព​» ផង​ដែរ។
 
គួរ​បញ្ជាក់ ថាក្រោយរយៈពេល៣ឆ្នាំនៃការអនុវត្តគម្រោងនេះ មានសហគ្រាសសង្គមចំនួន ៦០ ទទួល​បាន​ការជួយ​ឧបត្ថម្ភពីគម្រោង SERD​ ហើយក៏នាំមកនូវផល​ប្រយោជន៍​ល្អដោយផ្ទាល់និ​ងដោយ​ប្រយោល​ដល់​មនុស្ស​​ជិត​ ១៥,០០​០នាក់ ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top