ព័ត៌មាន

សហគ្រាសវាយនភ័ណ្ឌវៀតណាមដាក់ចេញគោលដៅសម្រេចបានកំណើនខ្ពស់ជាងក្នុងឆ្នាំ២០២២

ចែករំលែកជាមួយអ្នកសារព័ត៌មានរបស់ VOV លោក Than Duc Viet អគ្គ នាយកក្រុមហ៊ុនភាគហ៊ុន May ១០ បានបញ្ជាក់ថា ទោះបីជាជួបការលំបាកដោយ ជម្ងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែពលករនៃក្រុមហ៊ុន May ១០ ក្នុងអំឡុងឆ្នាំកន្លងមកនេះ មិន ត្រូវបាត់ការងារធ្វើក្នុងថ្ងៃណាមួយសោះឡើយ។

លោក Than Duc Viet អគ្គ នាយកក្រុមហ៊ុនភាគហ៊ុន May ១០។ (រូបថត៖ ក្រសួងការបរទេស)

ចែករំលែកជាមួយអ្នកសារព័ត៌មានរបស់ VOV លោក Than Duc Viet អគ្គ នាយកក្រុមហ៊ុនភាគហ៊ុន May ១០ បានបញ្ជាក់ថា ទោះបីជាជួបការលំបាកដោយ ជម្ងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែពលករនៃក្រុមហ៊ុន May ១០ ក្នុងអំឡុងឆ្នាំកន្លងមកនេះ មិន ត្រូវបាត់ការងារធ្វើក្នុងថ្ងៃណាមួយសោះឡើយ។ កម្មាភិបាល បុគ្គលិកទាំង១២ពាន់នាក់ដែល ធ្វើការនៅក្នុងរោងចក្រចំនួន១៨នៅតាមខេត្ត ក្រុងចំនួន៧ សុទ្ធតែមានការងារដ៏ គ្រប់គ្រាន់។

បច្ចុប្បន្ននេះ ក្រុមហ៊ុន May ១០ ទទួលបានការបញ្ជាទិញនាំចេញទៅកាន់ អាមេរិក អឺរ៉ុប ជប៉ុន រហូតដល់ត្រីមាសទី២ឆ្នាំ២០២២។ លោក Than Duc Viet បាន បញ្ជាក់ថា៖ “យើងខ្ញុំដាក់ចេញគោលដៅសម្រេចបានកំណើនខ្ពស់ជាងច្រើនបើធៀបនឹងឆ្នាំ មុនៗ។ មុននេះ គោលដៅកំណើនជាមធ្យមរបស់យើងខ្ញុំគឺស្ថិតក្នុងចន្លោះ១០ដល់ ១៥%ប៉ុណ្ណោះ ដោយឡែកឆ្នាំ២០២២ យើងខ្ញុំដាក់ចេញគោលដៅសម្រេចបានកំណើន ពី២០ដល់២៥%បើធៀបនឹងឆ្នាំ២០២១។ យើងខ្ញុំជឿជាក់ថា ការជំនះលើការលំបាក ឧបសគ្គ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នឹងជាបុព្វបទដើម្បីឲ្យយើងខ្ញុំសម្រេចយ៉ាង ល្អប្រពៃនូវភារកិច្ចទាំងអស់ក្នុងឆ្នាំ២០២២”។

គួរជម្រាបថា ទោះបីជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជម្ងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែ ការនាំចេញទំនិញវាយនភ័ណ្ឌរបស់វៀតណាមនៅតែរក្សាបាន សន្ទុះកំណើនដ៏ល្អ ក្នុងឆ្នាំ២០២១ ដែលសម្រេចបានទឹកប្រាក់ចំនួន៣៩ពាន់លានដុល្លាអាមេរិក កើន ១១,២%បើធៀបនឹងឆ្នាំ២០២០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top