ព័ត៌មាន

សហគ្រាសជាង ២០០ អង្គភាព ចូលរួមទិវាទិញទំនិញអនឡាញអាស៊ាន


សហគ្រាសជាង ២០០ អង្គភាព ចូលរួមទិវាទិញទំនិញអនឡាញអាស៊ាន
 

ព្រឹត្តិការណ៍ទិវាទិញទំនិញអនឡាញអាស៊ានជាលើកដំបូងប្រព្រឹត្តិទៅចំនឹងទិវាបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០២០) ដោយមានការចូលរួមរបស់សហគ្រាសចំនួន ២១៥ អង្គភាពមកពីប្រទេសជាសមាជិកអាស៊ានចំនួន ១០ ។
 
នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ នោះ វៀតណាមបានផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍ទិវាទិញទំនិញអនឡាញអាស៊ាន (ASEAN Online Sale Day)។
 
ព្រឹត្តិការណ៍ទិវាទិញទំនិញអនឡាញអាស៊ានជាលើកដំបូងប្រព្រឹត្តិទៅចំនឹងទិវាបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០២០) ដោយមានការចូលរួមរបស់សហគ្រាសចំនួន ២១៥ អង្គភាពមកពីប្រទេសជាសមាជិកអាស៊ានចំនួន ១០ ។
 
សូមបញ្ជាក់ដែរថា ទិវាទិញទំនិញអនឡាញគឺជាសកម្មភាពប្រចាំឆ្នាំ (ដំណាក់កាល ២០២០ - ២០២៥) សំដៅលើកទឹកចិត្ត និងជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លង ដែនក្នុងតំបន់អាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម



top