ព័ត៌មាន

សហគ្រាសជប៉ុនជាច្រើនចង់វិនិយោគនៅវៀតណាម

នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋអំណាចខេត្ត Kanagawa របស់ជប៉ុននិងស្ថានទូតវៀតណាមប្រចាំនៅជប៉ុន បាន​រួម​សហការរៀប​ចំវេទិកាធុរកិច្ចវៀតណាម​នៅទីក្រុង Yokohama។ 

ពាណិជ្ជករ​និងវិនិយោគិនជប៉ុនរាប់រយនាក់ រួមជាមួយតំណាងមកពីខេត្តចំនួន ៤ របស់វៀតណាម​បាន​ចូល​រួម​ព្រឹត្តិការណ៍​នេះ។​ ថ្លែងមតិក្នុងឱកាសបើកវេទិកានេះលោក Yuji Kuroiwa អភិបាលខេត្ត Kanagawa បានមាន​ប្រសាសន៍​ថា សហគ្រាសធុនតូចនិងមធ្យមជាច្រើននៅក្នុងខេត្តនេះ មានបំណង​ចង់​វិនិយោគ​នៅវៀត​ណាម​ហើយបាន​បញ្ជាក់​ថា ខេត្ត Kanagawa ត្រៀមខ្លួនជា​ស្រេចក្នុង​ការគាំទ្រ​ដល់​អាជីវកម្ម​ក្នុង​ស្រុក​ធ្វើ​ការ​វិនិយោគ​ផងដែរ​។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Vu Hong Nam បានអះអាងថា ទំនាក់​ទំនង​វៀត​ណាម​ - ជប៉ុន កំពុងស្ថិតក្នុង “ដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ”។ ហេតុដូច្នេះ នេះគឺ​ជាពេល​វេលាសម​ស្រប​បំផុត​សម្រាប់វិនិយោគិននៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនដែលរួមចំណែក ជួយសហគ្រាស​នៃប្រទេសទាំងពីរអោយមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែទៀត។
 
នៅក្នុងវេទិកានេះ តំណាង​នៃខេត្តចំនួន ៤ របស់វៀតណាមរួមមាន ខេត្ត Thai Binh, Ha Nam, Hung Yen និង Vinh ​Long បានណែនាំអំពីសក្តានុពលនិងការតំរង់ទិសអភិវឌ្ឍន៍ រួមជាមួយគោលនយោបាយ​អនុគ្រោះដើម្បី​ទាក់ទាញការ​វិនិយោគបរទេស​នៃតំបន់នីមួយៗផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top