ព័ត៌មាន

សហគមន៍អន្តរជាតិអំពាវនាវអាហ្វ្រិកខាងត្បូងទប់ស្កាត់ការវាយប្រហារជនបរទេសឲ្យបានឆាប់ៗ


 សហគមន៍អន្តរជាតិអំពាវនាវអាហ្វ្រិកខាងត្បូងទប់ស្កាត់ការវាយប្រហារជនបរទេសឲ្យបានឆាប់ៗ
 

 នាថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០១៩ វេទិកាជនចំណាកស្រុកអាហ្វ្រិក (ADF) បាន​អំពាវ​នាវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អាហ្វ្រិក​ខាងត្បូងប្រញាប់ប្រញាល់ ធ្វើការស៊ើបអង្កេត ចាប់ខ្លួននិងកាត់ទោស​ចំពោះជន​សង្ស័យ​ដែល​បាន​វាយ​ប្រហារ​សំដៅទៅលើជនបរទេសនៅ ទីក្រុង Durban ចាប់ពីថ្ងៃទី ២៥ ខែមីនាដល់ថ្ងៃទី ២ ខែមេសាកន្លងទៅ។
ប្រធាន​ ADF លោក Vusumuzi Sibanda បានឲ្យដឹងថា ក្រៅពី​អំពាវនាវឱ្យបញ្ចប់ការវាយប្រ​ហារនៅ​លើ​ជន​បរទេស​នោះ អង្គកា​រនេះក៏បានអះអាង​ថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងមិនទាន់បាន​ធ្វើការចាប់​ខ្លួននិ​ងកាត់​​ទោសយ៉ាងម៉ឹងម៉ាត់ចំពោះជនសង្ស័យទាំងនេះនៅឡើយទេ។ លោក Si​banda បាន​សង្កត់​ធ្ងន់​ថាអាជ្ញា​ធរ​មានសមត្ថកិច្ច គប្បីចា​ត់វិធានការជាបន្ទាន់ដើម្បី​ទប់ស្កាត់​រាល់លទ្ធភាព​ផ្ទុះឡើង​នៃការវាយ​ប្រហារ​លើជន​បរទេសនា​ល​ខាងមុខនេះផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top