ព័ត៌មាន

សហគមន៍ធុរកិច្ចវៀតណាមនៅអឺរ៉ុបកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី នាយប់ថ្ងៃទី ២៦ មិថុនា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចវៀតណាមនៅអឺរ៉ុប។

  ប្រធានរដ្ឋសភាលោក Vuong Dinh Hue, ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh និងសមាជិកសហគមន៍ធុរកិច្ចវៀតណាមនៅអឺរ៉ុប (រូបថត៖ VOV)  

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ទោះបីជាមានតែសមាជិកចំនួន ១៥ ស្ថាប័ន និងរយៈពេល ១៥ ឆ្នាំនៃការបង្កើត ប៉ុន្តែសម្ព័ន្ធសមាគមធុរកិច្ចវៀតណាមនៅអឺរ៉ុបបានរៀបចំវេទិកាធុរកិច្ចចំនួន ១២ លើករួចហើយ ដែលបង្ហាញពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ សហគមន៍ធុរកិច្ចវៀតណាមនៅអឺរ៉ុប។ លោកប្រធានរដ្ឋសភាបានសម្តែងការពេញចិត្តចំពោះសហគមន៍ជនវៀតណាមដែលកំពុងកើនឡើងនៅបរទេស និងការកើនឡើងនៃចំនួនអាជីវកម្ម និងសហគ្រិនដែលមាន ចំនួន ៥,៣ លាននាក់ នៅតាមប្រទេសនិងតំបន់ដែនដីចំនួន ១៣០។

  ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ VOV)  

លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖ “សកម្មភាពរបស់សហគ្រាសវៀតណាមលើពិភពលោកនិយាយរួម និងនៅអឺរ៉ុបនិយាយដោយឡែក មិនត្រឹមតែរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេសសាមីប៉ុណ្ណោះទេ ថែមទាំងដើរតួជាស្ពានតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសផ្សេងៗជាមួយ វៀតណាម ហើយថែមទាំងរួមចំណែកដោយផ្ទាល់ និងប្រយោលដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ឆ្នាំ ២០២១ គឺជាឆ្នាំដ៏កាចសាហាវមួយដោយសារជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែយោងតាមស្ថិតិរបស់ IMF ប្រាក់ពីក្រៅប្រទេសប្រហែល ១៨,១ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានបញ្ជូនមក វៀតណាម ដែលក្នុងនោះមួយផ្នែកធំគឺជាចំណូលរបស់ធុរកិច្ចវៀត ណាមដែលត្រូវបានបញ្ជូនដោយផ្ទាល់ពីទូទាំងពិភពលោក”។

  ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនវត្ថុអនុស្សាវរីយ៍ចំពោះពាណិជ្ជករវៀតណាមនៅអឺរ៉ុប (រូបថត៖ VOV)  

ប្រធានរដ្ឋសភាលោក  Vuong Dinh Hue ក៏បាននិយាយថា បច្ចុប្បន្នមានជនជាតិវៀតណាមនៅឯបរទេសចំនួន ១៧ នាក់ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម ហើយក្នុងចំណោមធុរកិច្ច និងសហគ្រិនដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេស មានមួយចំនួនដែលមានមុខតំណែងសក្តិសមនៅប្រទេសសាមី។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហគ្រាសវៀតណាមនៅអឺរ៉ុបមួយចំនួន បានដើរតួនាទីយ៉ាងសំខាន់  ជាស្ពានក្នុងការណែនាំ និងប្រើប្រាស់ផលិតផល និងអភិវឌ្ឍបណ្តាញចែកចាយទំនិញវៀតណាមទៅក្រៅប្រទេស៕


top