ព័ត៌មាន

សហគមន៍ជនវៀតណាមនៅឯបរទេសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះបញ្ជស័ក ២០២៣

នាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង (ទទួលបន្ទុកខេត្តភាគពាយ័ព្យចំនួន ៧នៃប្រទេសកម្ពុជា) បានរៀបចំកម្មវិធី និទាឃៈរដូវស្រុកកំណើត ឆ្នាំ ២០២៣។
អគ្គកុងស៊ុល លោក Nguyen Thanh Van ថ្លែងមតិក្នុងកម្មវិធី (រូបថត៖ VOV)

ភ្ញៀវរាប់រយនាក់ជាតំណាងសហគមន៍ និងធុរកិច្ចវៀតណាមដែលកំពុងធ្វើការវិនិយោគ ធ្វើអាជីវកម្មក្នុងតំបន់ ហើយភ្ញៀវកិត្តយសមួយចំនួនទៀតបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះផងដែរ។ នៅក្នុងកម្មវិធី អគ្គកុងស៊ុលលោក Nguyen Thanh Van សង្ឃឹមថា ប្រជាជនវៀតណាមនៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជានឹងគោរពច្បាប់របស់អាជ្ញាធរមូលដ្ឋាន។ លើកតម្កើងប្រពៃណីសាមគ្គីភាព រក្សាអត្តសញ្ញាណវប្បធម៌ជាតិ រួមចំណែកពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ជស័ក ២០២៣ ស្ថានអគ្គកុងស៊ុល តាមរយៈជំនួយឧបត្ថម្ភពីសាខារបស់ក្រុមហ៊ុន Metfone ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តសៀមរាប បានប្រគល់អំណោយទានចំនួនជាង ៦៧០ កញ្ចប់ មានតម្លៃសរុបជាង ១ម៉ឺន ដុល្លារអាមេរិក ដល់ប្រជាជនដើមកំណើតវៀតណាមក្នុងខេត្តភាគពាយ័ព្យចំនួន ៧ នៃប្រទេសកម្ពុជា។

នាយប់ថ្ងៃទី ១០ មករា អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Pakse ខេត្ត Champasak (ភាគខាងត្បូងប្រទេសឡាវ) បានរៀបចំកម្មវិធី បុណ្យតេតសហគមន៍ឆ្នាំ ២០២៣ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំខេត្តចំនួន ៤ នៃភាគខាងត្បូងឡាវ (Attapeu, Saravane, Sekong, Champasack); តំណាងសមាគមធុរកិច្ចវៀតណាម សមាគមជនវៀតណាម និងអាណិកជននៅតាមខេត្តចំនួន ៤ នៃភាគខាងត្បូងប្រទេសឡាវ និងខេត្ត Ubon Ratchathani (ប្រទេសថៃ)។ ក្នុងឱកាសនេះ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Pakse បានរៀបចំពិធីជប់លៀងជូនភ្ញៀវជាមួយនឹងមុខម្ហូបដែលបង្កប់នូវអត្តសញ្ញាណជាតិ និងកម្មវិធីសិល្បៈពិសេស សម្តែងជូនដោយទីភ្នាក់ងារ អង្គការ អាជីវកម្ម និងសហគមន៍នានារបស់វៀតណាមក្នុងតំបន់៕


top