ព័ត៌មាន

សហគមន៍ជនវៀតណាមនៅអាមេរិកដើរតួនាទីជាស្ពានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ

លោកនាយករដ្ឋមន្ត្រី បានសម្តែងការយោគយល់ជាមួយជនរួមជាតិ ដែលរស់នៅឆ្ងាយពីមាតុភូមិ ពីស្រុកកំណើត; ថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់បងប្អូនអាណិកជនវៀតណាមសម្រាប់ប្រទេសជាតិ ក៏ដូចជាក្នុងការរួមចំណែកពូនជ្រុំទំនាក់ទំនងវៀតណាម-អាមេរិកផងដែរ។
  លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក្នុងជំនួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតអាមេរិក។ (រូបថត៖ VOV)  

ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh កាលពីថ្ងៃទី ១៤ ឧសភា បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍
ជនវៀតណាមនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រី បានសម្តែងការយោគយល់ជាមួយជនរួមជាតិ ដែលរស់នៅឆ្ងាយពីមាតុភូមិ ពីស្រុកកំណើត; ថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់បងប្អូនអាណិកជនវៀតណាមសម្រាប់ប្រទេសជាតិ ក៏ដូចជាក្នុងការរួមចំណែកពូនជ្រុំទំនាក់ទំនងវៀតណាម-អាមេរិកផងដែរ។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា បក្ស រដ្ឋតែងតែបញ្ជាក់ថា ជនជាតិវៀតណាមនៅឯបរទេស គឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពី
សហគមន៍បណ្ដាជនជាតិវៀតណាមបានឡើយ។

លោកនាយករដ្ឋមន្ត្រីបាន កត់សម្គាល់នូវមតិដ៏ស្មោះស្ម័គ្រ ស្មោះត្រង់ និងអស់ពីចិត្តរបស់បងប្អូនអាណិកជនវៀតណាមនៅក្នុងជំនួបនេះ។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា សំណើររបស់បងប្អូនអាណិកជននឹងត្រូវប្រគល់ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សានិងពិចារណា។ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក បន្តអនុវត្តន៍ឲ្យបានល្អ នូវការងារជនជាតិវៀតណាមនៅឯបរទេស; រួមទាំងការងារគាំពារពលរដ្ឋ ហើយស្នើឲ្យទទួលស្គាល់សហគមន៍
ជនវៀតណាមនៅសហរដ្ឋអាមេរិក គឺជាជនជាតិភាគតិចមួយនៃសហរដ្ឋអាមេរិក។

គួរជម្រាបបន្ថែមទៀតថា បច្ចុប្បន្ននេះ មានពលរដ្ឋវៀតណាមនៅឯបរទេសប្រមាណ ៥,៣ លាននាក់ ដែលក្នុងនោះសហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិកមានចំនួនច្រើនជាងគេ ដោយមានប្រជាជនចំនួន ២,២ លាននាក់។ ជាពិសេស មានបញ្ញវ័ន្ត និងធុរជនយ៉ាងច្រើនកុះករ បានចូលរួម និងរួមវិភាគទាននៅក្នុងរដ្ឋាភិបាល និងវប្បធម៌របស់សហរដ្ឋអាមេរិក៕


top