ព័ត៌មាន

សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ


សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ
 

នាយប់ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧ គណៈកម្មាធិការទំនាក់ទំនងសហគមន៍និងក្លិប​នា​រីវៀតណាម នៅម៉ាឡេស៊ី បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវានារី​អន្តរជាតិ (ថ្ងៃទី៨មិនា)។ ថ្លែងមតិនៅទីនេះ ប្រធានក្លិបនារី​ លោក​ស្រី Tran Thi Chang បានរំលឹកឡើងវិញ ប្រវត្តិសាស្ត្រតស៊ូប្រឆាំងដើម្បីសមភាពភេទ និងការ​រីកចំរើនរបស់នារី។

លោកស្រី Tran Thi Chang ក៏បានវាយតំលៃខ្ពស់​ចំពោះ​ការរួមវិភាគទានរបស់នារី ​ក្នុង សហគមន៍ជនវៀត​ណាមនៅម៉ាឡេស៊ី ក្នុងរយៈ​ពេលកន្លងទៅ ដូចជា៖ការជួយឧបត្ថម្ភគ្នាទៅវិញទៅមកជំនះពុះពារលើការ​លំបាក​លំ​ប៊ិន​ ស្ថិរភាព​ជីវភាពរស់នៅ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top