ព័ត៌មាន

សហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេសចូលរួមជួយជនរងគ្រោះដោយទឹកជំនន់នៅក្នុងប្រទេស

ឆ្លើយតបទៅនឹងការអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប្រជាជនវៀតណាមមួយចំនួនធំនៅចក្រភពអង់គ្លេសបានចូលរួមបរិច្ចាគប្រាក់ជិត ៩.០០០ ផោន (៣១០លានដុង) ដើម្បីឧបត្ថម្ភដល់ជនរួមជាតិនៅក្នុងប្រទេស ដើម្បីជំនះផលវិបាកនៃព្យុះ និងទឹកជំនន់ថ្មីៗនេះនៅក្នុងបណ្តាខេត្តភាគកណ្តាល និងភាគខាងជើងនៃប្រទេសវៀតណាម។

រូបថត៖ Tuyet Mai/TTXVN

សកម្មភាពរៃអង្គាសថវិកានេះត្រូវបានចាប់ផ្តើមនៅក្នុងក្របខ័ណ្ឌនៃពានរង្វាន់ Pickleball London  លើកដំបូង ដែលជាព្រឹត្តិការណ៍កីឡាសហគមន៍ដ៏រស់រវើក ពោរពេញដោយសេចក្តីស្រឡាញ់របស់ជនរួមជាតិ សម្បូរទៅដោយអត្ថន័យមនុស្សធម៌ និងទាក់ទាញការចូលរួមពីជនជាតិវៀតណាមនៅក្រៅប្រទេសមួយចំនួនធំនៅទីក្រុងឡុងដ៍។

កម្មវិធីរៃអង្គាសថវិកានឹងបន្តអនុវត្តនៅពេលខាងមុខ ហើយបញ្ជីនៅតែចុះឈ្មោះអ្នកចូលរួមឧបត្ថម្ភ៕


top