នាយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា អគ្គសមាគមជនជាតិកម្ពុជាមានកំណើតដើមវៀតណាមបានប្រារព្ធឡើងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា។

សហគមន៍ជនជាតិវៀតណាមនៅកម្ពុជាទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មី
ភ្ញៀវទាំងឡាយដែលចូលរួមពិធីបុណ្យនេះបានសាកល្បងបរិភោគម្ហូបអាហារប្រចាំតំបន់របស់វៀតណាម និងកម្ពុជា ព្រមទាំងមានក្តីរីករាយទស្សនានូវការសំដែងសិល្បៈគួរឲ្យចាប់អារម្មណ៍ផងដែរដូចជាការរាំនិងច្រៀង។
ប្រជាជនកម្ពុជាប្រារព្ធពិធីចូលឆ្នាំថ្មីយោងតាមប្រតិទិនព្រះពុទ្ធសាសនា។ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងប្រារព្ធឡើងនៅថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម