ព័ត៌មាន

សហគមន៍ជនកាន់សាសនារួមវិភាគទានកសាងប្រទេសជាតិ


សហគមន៍ជនកាន់សាសនារួមវិភាគទានកសាងប្រទេសជាតិ

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិ​វៀត​ណាម​ បានអញ្ជើញទៅសាកសួរសុខទុកក្ខអ្នកមុខអ្នកការមួយចំនួន នៅទីក្រុងហូជីមិញ។ នៅក្នុងបណ្ដាជំនួបនេះ លោក Tran Thanh Man បានវាយតំលៃខ្ពស់ចំពោះលទ្ធផលក្នុងចលនានានា ដែលប្រជាជនកាន់សាសនារួមជាមួយប្រទេសជាតិទទួលបាន ក្នុងរយៈពេលកន្លងទៅ ដូចជា៖ចលនាប្រឡងប្រណាំងស្នេហារជាតិ កសាងខឿនវប្បធម៌វៀតណាមវឌ្ឍនភាព ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ អភិវឌ្ឍន៍ការអប់រំ​ សុខាភិបាល​ ការពារ​បរិស្ថាននិងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ…លៗ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top