ព័ត៌មាន

សម្របសម្រួលដើម្បីកសាងរដ្ឋាភិបាលអេឡិចត្រូនិកនិងតុលាការអេឡិចត្រូនិក

ទិដ្ឋភាពនៃពិធីចុះហត្ថលេខា 
 

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋាភិបាលនិងតុលាការកំពូលប្រជាជនបានរៀបចំពិធីចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការសម្របសម្រួលក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក តុលាការអេឡិចត្រូ និក ដើម្បីបម្រើការងារគ្រប់គ្រងនិងកែលម្អបែបបទរដ្ឋបាល។

អញ្ជើញចូលរួមពិគ្រោះយោបល់និងចែករំលែកបទពិសោធន៍ក្នុងដំណើរការនៃការអភិវឌ្ឍគម្រោង លើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនិងតុលាការអេឡិចត្រូនិក រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung បានសង្កត់ធ្ងន់ថា៖ “បន្តបើកទូលាយការបញ្ជូននិងទទួលឯកសារអេឡិចត្រូនិក ដោយភ្ជាប់ឯកសារជាតិទៅគ្រប់ទីភ្នាក់ងារនៃតុលាការប្រជាជននិងរវាងទីភ្នាក់ងារតុលាការប្រជាជននិងទីភ្នាក់ងាររដ្ឋបាលជាតិ និងគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានោះ ពង្រឹងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងឯកសារ និងការគ្រប់គ្រងការងារក្នុងបរិយាកាសអេឡិចត្រូនិកនៃប្រព័ន្ធតុលាការប្រជាជនផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top