ព័ត៌មាន

សម្ព័ន្ធ​​មិត្តយោធា​ដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសយេម៉ែន

នៅថ្ងៃទី ២៥ ខែធ្នូ សម្ព័ន្ធមិត្តយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេស យេម៉ែន ក្នុងបរិបទនៃភាពតានតឹងកាន់តែកើនឡើងរវាងភាគីពាក់ព័ន្ធនឹងក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសនេះ។

ខ្មាន់កាំភ្លើងថ្មីនៃកងកម្លាំង Houthi ក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែន។( រូបថត៖ AFP/TTXVN)


ការសម្រេចចិត្តបើកការវាយប្រហារទ្រង់ទ្រាយធំនេះត្រូវបាននាំចេញបន្ទាប់ពីការបាញ់គ្រាប់មីស៊ីលទៅលើទីក្រុង Jazan របស់អារ៉ាប៊ីសាអូឌីត ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ២នាក់ និង៧នាក់ទៀតរងរបួស។ នេះជាការវាយប្រហារដ៏សាហាវលើកដំបូង ក្នុងរយៈពេលបីឆ្នាំកន្លងមក ដែលជាប់ពាក់ព័ន្ធនឹងក្រុមឧទ្ទាម Houthi។

ជាការឆ្លើយតបដំបូង នាថ្ងៃដដែលនោះ កម្លាំងឧទ្ទាម Houthi បានប្រកាសថា នឹងឆ្លើយតបប្រតិបត្តិការវាយលុករបស់សម្ព័ន្ធភាពយោធានេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top