ព័ត៌មាន

សម្ព័ន្ធក្រុមហ៊ុន Abbott (សហរដ្ឋអាមេរិក) ប្តេជ្ញាបន្តការវិនិយោគរយៈពេលវែងនៅវៀតណាម

នារសៀលថ្ងៃទី៩ សីហា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Robert Ford ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Abbott សហរដ្ឋអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Robert Ford ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Abbott សហរដ្ឋអាមេរិក (រូបថត៖ vna)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា៖ វៀតណាមយកប្រជាជនជាមជ្ឈភាព កម្លាំងចលករ និងធនធាននៃការអភិវឌ្ឍ ហេតុនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិនិយោគ ធានានូវអាហារូបត្ថម្ភ ឱសថ និងឧបករណ៍ថែទាំសុខភាព ដើម្បីថែទាំសុខភាពប្រជាជន។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា រដ្ឋាភិបាលតែងតែត្រៀមខ្លួនជាស្រេចដើម្បីផ្ទៀងស្តាប់មតិរបស់សហគ្រាស រួមទាំងសហគ្រាសអាមេរិកផងដែរ។ លោកមានបំណង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសក្នុងការពង្រីកការវិនិយោគ និងអាជីវកម្ម ជាពិសេសក្នុងវិស័យផ្លាស់ប្ដូរឌីជីថល សេដ្ឋកិច្ចឌីជីថល ឧស្សាហកម្មកែច្នៃ និងផលិតកម្ម ការថែទាំសុខភាព បច្ចេកវិទ្យាខ្ពស់ ការបណ្តុះបណ្តាលធនធានមនុស្ស។ ដោយវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធក្រុមហ៊ុន Abbott  ដែលនាំយកបច្ចេកវិជ្ជាពេទ្យទំនើបមកទីផ្សារវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យសហគ្រាសសហរដ្ឋអាមេរិកបន្តពង្រីកការវិនិយោគ និងលើកកំពស់គុណភាពនៃរោងចក្រផលិតឱសថ អភិវឌ្ឍន៍ឧស្សាហកម្មឱសថនៅវៀតណាម។ លោកបានអំពាវនាវឲ្យសហគ្រាសមកពីអាមេរិក និងបណ្តាប្រទេសនានាមកបណ្តាក់ទុននៅវៀតណាម; គាំទ្រវៀតណាមបណ្តុះបណ្តាលអ្នកជំនាញអាហារូបត្ថម្ភ។

 រីឯខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Abbott លោក Robert Ford បានវាយតម្លៃលើគោលនយោបាយបើកចំហ ការផ្ទៀងស្តាប់ និងការយោគយល់របស់រដ្ឋាភិបាលវៀតណាមចំពោះសហគ្រាស។ លោក Robert Ford បាននិយាយថា វៀតណាមមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍការស្រាវជ្រាវគ្លីនិក និងការផលិតឱសថទ្រង់ទ្រាយធំ ដូច្នេះសម្ព័ន្ធក្រុមហ៊ុន Abbott នឹងបន្តវិនិយោគរយៈពេលវែងនៅវៀតណាម៕


top