ព័ត៌មាន

សម្ពោធសៀវភៅ និងការតាំងពិព័រណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅ Verrières-le-Buisson

ក្នុងក្របខ័ណ្ឌនៃសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៧ មករា ១៩៧៣- ២៧ មករា ២០២៣) នាថ្ងៃទី ១៧ មករា សមាគមប្រវត្តិសាស្ត្រទីក្រុង Verrières-le-Buisson បានរៀបចំការតាំងពិព័រណ៍គំនូរ រូបថតឯកសារ និងអត្ថបទទាក់ទងនឹងសង្គ្រាមវៀតណាម។
អ្នកទស្សនាក្នុងការតាំងពិព័រណ៍គំនូរ រូបថត និងសម្ភារៈសារព័ត៌មានអំពីសង្គ្រាមនៅវៀតណាម។ រូបថត៖VNA

ប៉ាណូជិត ២០ ផ្ទាំង ដែលបង្ហាញរូបភាពឯកសារអំពីសង្គ្រាមវៀតណាម និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានទីតាំងនៅសាលាក្រុង Verrières-le-Buisson ជាយក្រុងប៉ារីស។ ការតាំងពិព័របានបង្ហាញជូនអ្នកទស្សនា ឯកសារដ៏មានតម្លៃ ដកស្រង់ចេញពីបណ្តុំនៃអត្ថបទបារាំង និងអន្តរជាតិរាប់រយ ដែលប្រមូលបាននៅក្នុងសៀវភៅដែលមានចំណងជើងថា “១៩៦៨-១៩៧៣ Verrières-le-Buisson: ច្រាំង សន្តិភាព” ដោយអ្នកនិពន្ធជាច្រើន។ លោក Christian Gautier ដែលជាអ្នកនិពន្ធសៀវភៅមួយរូប បាននិយាយថា នៅឆ្នាំនេះ ក្នុងឱកាសខួបលើកទី ៥០ នៃព្រឹត្តិការណ៍នេះ សមាគមប្រវត្តិសាស្ត្រ Verrières-le-Buisson បានបោះពុម្ពឡើងវិញនូវសៀវភៅមួយក្បាលនេះ ដែលបំពេញបន្ថែមឯកសារមួយចំនួន ក្នុងនោះមានឯកសារស្តីពីសកម្មភាពអបអរសាទរខួបលើកទី ៤០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងពិធីដាក់ផ្លាកបេតិកភណ្ឌនៅផ្ទះលេខ ១៧ ផ្លូវ Cambacérès នៅឆ្នាំ ២០១៣។ ផ្ទះលេខ ១៧ផ្លូវ Cambacérès គឺជាកន្លែងដែលគណៈប្រតិភូនៃរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ន វៀតណាមខាងត្បូងស្នាក់នៅក្នុងអំឡុងពេលចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស( ពីឆ្នាំ ១៩៦៨ - ១៩៧៣)។ ការតាំងពិព័រណ៍នេះ នឹងប្រព្រឹត្តទៅរហូតដល់ចុងខែមករា៕


top