ព័ត៌មាន

សម្តេច​ប៉ាប Francis អំពាវនាវ​ឲ្យ​មាន​ការ​សន្ទនាដើម្បី​ពិភពលោកប្រកប​ដោយ​​​សន្តិភាព

នាថ្ងៃទី ២៥ ខែធ្នូ នៅទីលាន St Peter's ក្នុងបុរីវ៉ាទីកង់  សម្តេចប៉ាប Francis បានអានសារបុណ្យណូអែល ដោយអំពាវនាវឱ្យមានការសន្ទនា ដើម្បីពិភពលោកប្រកបដោយសន្តិភាព។

សម្តេចប៉ាប Francis អានសារបុណ្យណូអែលនៅទីលាន St Peter's ក្នុងបុរីវ៉ាទីកង់។ ( រូបថត៖ AFP/TTXVN)


នៅក្នុងសារបុណ្យណូអែល សម្តេចប៉ាបបានរៀបរាប់ចំនួនប្រទេស និងតំបន់ដែនដីដែលកំពុងជួបប្រទះជម្លោះ ភាពតានតឹង និងវិបត្តិដូចជាស៊ីរី យេម៉ែន អ៊ីស្រាអែល ប៉ាឡេស្ទីន អាហ្វហ្គានីស្ថាន ស៊ូដង់ ស៊ូដង់ខាងត្បូង។ សម្តេចប៉ាបបានចាត់ទុកថា ការសន្ទនាគឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយជម្លោះ។ អាស្រ័យហេតុនេះ លោកបានអំពាវនាវដល់បុគ្គល និងថ្នាក់ដឹកនាំពិភពលោក ចូលរួមចែករំលែកដោយស្មោះត្រង់ជាមួយគ្នា ដើម្បីផលប្រយោជន៍សម្រាប់មនុស្សគ្រប់រូប ជាពិសេសក្នុងបរិបទបច្ចុប្បន្ន នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ កំពុងរីករាលដាល។

មុននោះ នាយប់ថ្ងៃទី ២៤ ខែធ្នូ នៅវិហារ St Peter's ក្នុងបុរីវ៉ាទីកង់ ដោយមានការចូលរួមពីមន្ត្រីសង្ឃកាតូលិកប្រមាណ២០០នាក់ និងគ្រិស្តសាសនិកចំនួន២០០០នាក់ទៀត សម្តេចប៉ាប Francis បានអំពាវនាវឲ្យ ប្រជាជននៅទូទាំងពិភពលោក រីករាយជាមួយនឹងតម្លៃដែលជីវិតនាំមកជូន ហើយរួបរួមគ្នាជួយឧបត្ថម្ភជនក្រីក្រ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



top