ព័ត៌មាន

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុនទូរគមនាគមន៍ Viettel គ្រុប ចូលជួបសម្តែងការគួរសម

ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥:០០ នៅសណ្ឋាគារ Sheration Hanoi សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន ទូរគមនាគមន៍ Viettel គ្រុបចូលជួបសម្តែងការគួរសម។

ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥:០០ នៅសណ្ឋាគារ Sheration Hanoi សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន ទូរគមនាគមន៍ Viettel គ្រុប លោក​ Tao Duc Thang ចូលជួបសម្តែងការគួរសម។

  សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុនទូរគមនាគមន៍​ Viettel គ្រុប លោក Tao Duc Thang ចូលជួបសម្តែងការគួរសម

គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ ព្រឹទ្ធសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម៕

top