ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានដឹកនាំថ្នាក់ដឹកនាំបក្ស អញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អមដោយថ្នាក់ដឹកនាំបក្សជាច្រើនរូបផ្សេងទៀត។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលស្វាគមន៍ លោកអគ្គលេខា តូ ឡឹម (To Lam)
រូបថត៖
VNA

លោកអគ្គលេខាបក្ស តូ ឡឹម (To Lam)  និង​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា  និងថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសទាំងពីរ។ រូបថត៖ VNA

លោកអគ្គលេខាបក្ស តូ ឡឹម (To Lam)  និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើជា
សហប្រធាននៃកិច្ចប្រជុំរវាងគណបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា។ រូបថត៖
VNA

លោកអគ្គលេខាបក្ស តូ ឡឹម (To Lam)  និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើជា
សហប្រធាននៃកិច្ចប្រជុំរវាងគណបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា។ រូបថត៖
VNA

ក្រៅពីកិច្ចប្រជុំទ្វេភាគីនេះទៅ នៅរសៀលថ្ងៃនេះ នឹងមានជំនួបកំពូលបក្សត្រីភាគី​មួយ​ទៀត គឺជាជំនួបរវាងសម្តេចតេជោ ហ៊ុន សែន, លោកអគ្គលេខាបក្សកម្មុយនីស្តវៀតណាម តូ ឡឹម (To Lam) និងលោកអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និង​ប្រធានរដ្ឋឡាវ ថងលុន ស៊ីសុ​លីត។ នេះជាជំនួបដ៏ពិសេស​មួយក្នុងការពង្រឹងចំណង
មេត្រីភាព និងទំនាក់ទំនងរវាងបក្ស ដែលកំពុងដឹកនាំប្រទេសមានព្រំដែនជាប់គ្នាទាំង៣ និងជាអតីតសម្ព័ន្ធមិត្តឥណ្ឌូចិន៕


top