ព័ត៌មាន

សម្ដែងរឿងល្ខោនបាឡេ Giselle ក្នុងឱកាសឆ្នាំរុស្ស៊ីនៅវៀតណាម

 Giselle ជារឿងល្ខោនរបាំគំរូមួយនៃប្រភេទសិល្បៈបាឡេ។ រឿងនេះ ដំណាលអំពីកសិការិនីម្នាក់ដោយឈ្មោះថា Giselle។ 
 
ក្រសួង​វប្បធម៌ កីឡានិងទេសចរណ៍វៀតណាមទើបនឹងបានចេញសេចក្ដី សម្រេចដោយ​ស្នើអោយ​មជ្ឈ​មណ្ឌល​រៀប​ចំការ​សម្ដែង​សិល្បៈនិងព្រឹត្តិការណ៍វប្បធម៌​ (រោងល្ខោនធំទីក្រុងហាណូយ) ស​ហការជាមួយ​នាយកដ្ឋាន​អន្តរជាតិ​និង ​ស្ថានទូតរុស្ស៊ីប្រចាំវៀតណាម ទទួលក្រុមសិល្បៈករស​ហព័ន្ធរុស្ស៊ីមកសម្ដែងរឿង​ ល្ខោនបាឡេ Giselle ក្នុង​ឱកាស​ទិវាបុណ្យជាតិ​រុស្ស៊ី (ថ្ងៃទី១២ ខែមិថុនា) និងឆ្នាំ រុស្ស៊ីនៅវៀ​តណាម។
 
Gi​selle​ ជារឿងល្ខោនរបាំគំរូមួយនៃប្រភេទសិល្បៈបាឡេ។ រឿងនេះ ដំណាលអំពីកសិការិនីម្នាក់ដោយឈ្មោះថា Giselle​។ នាងបានលាចាកលោក ដោយសារតែវិបត្តិផ្លូវចិត្ត ក្រោយពី រកឃើញសង្សារបស់នាងបានជាប់ពាក្យជា មួយ​កញ្ញាផ្សេ​ង​ម្នាក់ហើយបោកបញ្ឆោតនាង៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top